ផលិតផលល្អ ពិតជាមិនខ្លាចក្នុងការបង្ហាញ! នេះជាការបង្ហាញឱ្យឃើញពីការប្ដេជ្ញាចិត្តខ្ពស់ និងភាពជឿជាក់លើគុណភាពផលិតផលខ្មែរ។ កាលពីថ្ងៃសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ លោក ឧកញ៉ា សឹង ចាតវិជ្ជា ស្ថាបនិកសហគ្រាស អឹមឡែប និងជាស្ថាបនិកក្រុមហ៊ុន ម៉ូរៀ បានដឹកនាំក្រុមការងារ រួមជាមួយបណ្តាញសារព័ត៌មានជាតិជាច្រើនស្ថាប័ន ចុះធ្វើទស្សនកិច្ចផ្ទាល់នៅរោងចក្រ អឹមឡែប ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីបង្ហាញពីសក្តានុពលនៃខ្សែសង្វាក់ផលិតកម្មស្តង់ដារ ក្នុងការផ្គត់ផ្គង់តម្រូវការទាំងក្នុង និងក្រៅប្រទេស។

នៅក្នុងឱកាសនោះ លោក ឧកញ៉ា សឹង ចាតវិជ្ជា បានថ្លែងប្រាប់អ្នកសារព័ត៌មានទាំងក្តីរំភើប និងទម្លាយពីមូលហេតុពិតនៃការបង្កើតរោងចក្រនេះឡើងថា៖ «រោងចក្រនេះត្រូវបានបង្កើតឡើងនៅដើមឆ្នាំ២០២៦ នេះឯង។ គោលបំណងធំនៃការបង្កើតរោងចក្រនេះ គឺដោយសារតែការឈ្លានពានពីប្រទេសជិតខាងមកលើទឹកដីរបស់យើង។ យើងមានការឈឺចាប់ ទើបយើងរួមចិត្ត រួមកម្លាំងគ្នាបង្កើតនូវរោងចក្រនេះឡើង ដើម្បីបង្ហាញថាខ្មែរក៏អាចធ្វើបាន!»
បច្ចុប្បន្ន រោងចក្រដ៏ទំនើបមួយនេះមានខ្សែសង្វាក់ផលិតកម្ម (Line) ចំនួន ៤ ដំណើរការយ៉ាងសកម្ម។ ក្នុងនោះ ផលិតផលដំបូងបង្អស់ដែលកំពុងអង្រួនទីផ្សារគឺ «សាប៊ូកក់សក់» ហើយផលិតផលទី២ ដែលគ្រោងផលិតគឺ «ខ្លេម៉ាស» រួមទាំងផលិតផលប្រណីតៗជាច្រើនប្រភេទទៀត ដែលរោងចក្រគ្រោងនឹងផលិតជាបន្តបន្ទាប់។

អ្វីដែលជាទីមោទនភាពបំផុតនោះគឺ សាប៊ូកក់សក់ «សុខមាល» ត្រូវបានផលិតឡើងដោយការយកចិត្តទុកដាក់ខ្ពស់លើគុណភាព និងសុវត្ថិភាព ដោយវត្ថុធាតុដើម នាំចូលមកពីអ៊ឺរ៉ុប ចិន និងកូរ៉េ ផ្សំជាមួយវត្ថុធាតុដើមក្នុងស្រុក។ លក្ខណៈពិសេសរបស់សាប៊ូនេះ គឺ 2in1 តែម្ដង ដោយវាជាប្រភេទសាប៊ូកក់ផង និងបន្ទន់សក់ផងនៅក្នុងដបតែមួយ។ សាប៊ូនេះ ជួយឱ្យសក់ទន់រលាស់ស្អាត ប្រើត្រូវគ្រប់ស្បែកក្បាល និងជួយសន្សំសំចៃថវិការបស់អតិថិជនមិនបាច់ទិញច្រើនដប។ ចំពោះតម្លៃវិញគឺសមរម្យណាស់អាចប្រកួតប្រជែងនៅលើទីផ្សារបាន ដោយដបតូច (ចំណុះ ៣០០ មីលីលីត្រ) តម្លៃត្រឹមតែ ១១,០០០ រៀល និងដបធំ (ចំណុះ ៥០០ មីលីលីត្រ) តម្លៃត្រឹមតែ ១៧,០០០ រៀល ប៉ុណ្ណោះ!
ទោះបីជាផលិតផលថ្មីស្រឡាង ប៉ុន្តែ «សុខមាល» ទទួលបានការគាំទ្រ និងបញ្ជាទិញយ៉ាងច្រើនលើសលប់ពីអតិថិជន ជាពិសេសនៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប ព្រមទាំងមានការគាំទ្រយ៉ាងខ្លាំងនៅខេត្តកណ្តាល និងបាត់ដំបងផងដែរ។ លោកឧកញ៉ាបានបញ្ជាក់ថា បច្ចុប្បន្នរោងចក្រមានសមត្ថភាពផលិតបានខ្ពស់ រហូតដល់ទៅ ៤ម៉ឺនដប ក្នុងមួយថ្ងៃ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ។

លោកឧកញ៉ា បន្ថែមថា ការបើករោងចក្រផលិតសាប៊ូកក់សក់នៅពេលនេះ គឺចំកាលៈទេសៈ និងជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ស្របពេលដែលប្រជាជនខ្មែរទូទាំងប្រទេសកំពុងរួមដៃគ្នាធ្វើពហិការមិនប្រើប្រាស់ផលិតផលពីប្រទេសជិតខាង។ កាលពីមុន យើងធ្លាប់តែរំពឹងលើផលិតផលនាំចូលរហូតដល់ ៨០% ប៉ុន្តែឥឡូវនេះ ស្មារតីស្នេហាជាតិបានក្រោកឈរឡើង ប្រជាជនខ្មែរបានងាកមកគាំទ្រផលិតផលក្នុងស្រុកយ៉ាងពេញទំហឹង។
តោះ! ចូលរួមគាំទ្រសហគ្រាសខ្មែរ និងប្រើប្រាស់សាប៊ូកក់សក់ «សុខមាល» ដើម្បីមោទនភាពជាតិ និងសេដ្ឋកិច្ចជាតិយើងទាំងអស់គ្នា៕
















