ម្តាយអ្នកឧកញ៉ា ហ៊ុន តូ ឧបត្ថម្ភថវិកាជូនដល់កម្មករ​ កម្មការិនី​ ដែលជួប​គ្រោះថ្នាក់​ចរាចរណ៍​ នៅខេត្តស្វាយរៀង និងខេត្តកំពង់ឆ្នាំង

ជុំវិញ​ឧកញ៉ា

នៅរសៀលថ្ងៃទី​២៤​ ខែ​ឧសភា​ ឆ្នាំ​២០២៦​ លោកជំទាវ​ លាង​ វួចឆេង​ ហ៊ុន​ណេង​ ឧត្ដមភរិយាសម្ដេច​ឧ​ត្ត​ម​ទេព​ញាណ ហ៊ុន ណេង ម្ដាយបង្កើតអ្នកឧកញ៉ា ហ៊ុន តូ​ បាន​ចាត់​ឱ្យលោក ផែង វណ្ណៈ ​​នាំយក​ថវិកា​ទៅឧប​ត្ថម្ភ​ជូន​កម្មករ​ កម្មការិនី​ ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឱ្យ​កម្មករ​ កម្មការិនី​ ស្លាប់​ ១៤នាក់​ ​និង​របួស​ធ្ងន់​របួស​ស្រាល​ច្រើន​នាក់​ នៅខេត្ត​ស្វាយរៀង​ និង​ខេត្ត​កំពង់​ឆ្នាំង។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​នោះ លោកជំទាវ​ លាង​ វួចឆេង​ ហ៊ុន​ណេង ​បានឧបត្ថម្ភថវិកាដល់ អ្នក​ស្លាប់​ចំនួន​ ១៤​ នាក់​ ក្នុង​១នាក់​ ថវិកា​ ២លាន​រៀល​ អ្នករងរបួស​ធ្ងន់​ចំនួន​ ១៥នាក់​ ក្នុង​១នាក់​ ថវិកា​ ១លានរៀល​ អ្នករងរបួសស្រាលចំនួន​ ៦៧នាក់​ ក្នុង​ ១នាក់​ ថវិកា​ ៥០ម៉ឺនរៀល​។

សូមរំលឹកថា គ្រោះថ្នាក់ចរាចរណ៍ចំនួន ២ករណី ដែល​បានកើតឡើងព្រមគ្នានៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ​២០២៦ នៅខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀង បានបណ្តា​ល​ឱ្យបងប្អូនកម្មករនិយោជិត ១៤នាក់បានបាត់បង់ជីវិត និងប្រមាណ ១០០នា​ក់ផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាល៕