អ្នកឧកញ៉ា ម៉ុង ឫទ្ធី អំពាវនាវដល់អ្នកមានដីទំនេរ សូមនាំគ្នាខំប្រឹងបង្កបង្កើនផល ដាំដំណាំ ឬចិញ្ចឹមសត្វ​ឱ្យបានច្រើន

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប សូមអំពាវនាវដល់អ្នកមានដីទំនេរ សូមឱ្យនាំគ្នាខំប្រឹងប្រែង​កែប្រែដី ដោយបង្កបង្កើនផល ដាំដំណាំ ឬចិញ្ចឹមសត្វ​ឱ្យបានច្រើន ដើម្បីជួយជំរុញសេដ្ឋកិច្ចក្នុងមូលដ្ឋាន និង​សេដ្ឋកិច្ចជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការអំពាវនាវនេះ បានធ្វើឡើងក្នុងឱកាសដែលអ្នកឧកញ៉ា ​ដឹកនាំក្រុម​ការងារ​បច្ចេកទេស​សំណង់​ ចុះ​ពិនិត្យមើល​ការងារ​រៀបចំ​ទីតាំង​ដី​ សម្រាប់​សាងសង់​សំណង់​ក្រោល​គោចំនួន​២ខ្នង​ 168m x 61m​ គ្រោងប្រើប្រាស់​ផ្ទៃដី​ប្រមាណជា ៥ហិកតា​ ដែលអា​ចដាក់គោបាន​ប្រមាណជា ​២,០០០ក្បាល​ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ស្វាយ​ដង្គុំ​ ឃុំសែនដី​ ស្រុកសំរោង​ទង​ ខេត្ត​កំពង់​ស្ពឺ​ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។

«សម្រាប់​ឱកាស​នេះ ​ខ្ញុំ​សូម​អំពាវនាវ​ដល់​អ្នកដែលមាន​ផ្ទៃដី​ទំនេរ​ សូមនាំគ្នា​ខិតខំ​ប្រឹងប្រែង​កែប្រែ​ដីឱ្យទៅជា​ដី ដែលមាន​ប្រយោជន៍​ គឺយើងត្រូវតែ​បង្កបង្កើតផល​ដាំដំណាំ​ឬចិញ្ចឹម​សត្វ​ឱ្យបាន​កាន់តែច្រើន​កាន់តែល្អ​»។ អ្នកឧកញ៉ា បានលើកឡើង លើបណ្តាញសង្គម នៅព្រលប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។

សូមជម្រាបថា អ្នកឧកញ៉ា ម៉ុង ឫទ្ធី សមាជិកព្រឹទ្ធសភា គឺជាសេដ្ឋីមួយរូបនៅកម្ពុជាលើវិស័យកសិឧស្សាហកម្ម។ អ្នកឧកញ៉ា មានចំការដូងប្រេងរាប់ម៉ឺនហិកតា នៅខេត្តព្រះសីហនុ ព្រមទាំងចិញ្ចឹមសត្វជាច្រើនប្រភេទ នៅតំបន់​រមណីយដ្ឋាន​អភិវឌ្ឍន៍​កសិទេសចរណ៍​ ម៉ុង​ ឫទ្ធី​ សែនជ័យ ខេត្តកំពង់ស្ពឺ ផងដែរ៕