ឧកញ៉ា ឡាយ ឈុនហួ ដឹកនាំក្រុមហ៊ុនចំនួន ១០ ចូលរួមតាំងពិព័រណ៍ម្ហូបអាហារ​ប្រចាំឆ្នាំ នៅទីក្រុងញូវយ៉ក​ សហរដ្ឋអាមេរិក

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា កាលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំសមាជិក​ជាក្រុមហ៊ុននាំចេញចំនួន ១០ ដែលមានសមាជិកប្រតិភូចំនួន ប្រមាណជា ៣៦ នាក់​ ចូលរួមតាំងពិព័រណ៍ម្ហូប​អាហារ​ប្រចាំឆ្នាំ នៅទីក្រុងញូវយ៉ក​ សហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិព័រណ៍ម្ហូប​អាហារ​ប្រចាំឆ្នាំនេះមានឈ្មោះថា Summer Fancy Food Show 2026 ហើយកម្មវិធីនេះរៀបចំ​ឡើងនៅក្នុង មជ្ឈមណ្ឌលពិព័រណ៍ Javits ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ពន្លាសហព័ន្ធស្រូវអង្ករកម្ពុជា ស្ថិតនៅ STAND No-3512-3521, HALL 1E។ សម្រាប់ក្រុមហ៊ុនទាំង១០នោះរួមមាន៖

១.ក្រុមហ៊ុន ហ្គោលដេន ស្ដារ រ៉ាយស៍ មីល អេន អ៊ីមផត អិចផត  (៣៥១២) (3512)

២.ក្រុមហ៊ុន ឡ អៀកហេង សេកមាស រ៉ាយស៍ (៣៥១4) (3514)

៣.ក្រុមហ៊ុន ស៊ីធី រ៉ាយស៍ អ៊ីមផត អិចផត ខូអិលធីឌី (៣៥១៥)  (3515)

៤.ក្រុមហ៊ុន ស៊ីកនេតឈ័រ រ៉ាយស៍ ឯ.ក (៣៥១៦)  (3516)

៥.ក្រុមហ៊ុន ដេលី ហ្រ្វេស ហ៊្វូដ (ខេមបូឌា) ឯ.ក (៣៥១៧)  (3517)

៦.ក្រុមហ៊ុន ហ្គោលដេន រ៉ាយស៍ (ខេមបូឌា) (៣៥១៨) (3518)

៧.ក្រុមហ៊ុន ព្រីម្លិះ ខបភើរេសិន អិលធីឌី  (៣៥១៩) (3519)

៨.ក្រុមហ៊ុន ខ្មែរ ហ៊ូត គ្រុប  (៣៥២០) (3520)

៩.ក្រុមហ៊ុន ឥណ្ឌូឆាយណា រ៉ាយស៍ មីល លីមីធីត  (៣៥២១) (3521)

១០. ក្រុមហ៊ុន អេមរុ រ៉ាយស៍ (ខេមបូឌា) (២៥៦៥) (សាល ៣)។

កម្មវិធីនេះត្រូវបានយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងពាណិជ្ជកម្ម ជាអាណាព្យាបាលបច្ចេកទេសរបស់សហព័ន្ធស្រូវអង្ករកម្ពុជា និង​ទទួលបានការចូលរួមឧបត្ថម្ភថវិកា​ពីធនាគារ​អភិវឌ្ឍន៍ជនបទ និងកសិកម្មដល់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលផ្តល់លទ្ធភាពឱ្យក្រុមហ៊ុនដែលជាសមាជិកចូលរួម​តាំងពិពណ៌ចំណីអាហារនេះ ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយអង្ករដ៏មានគុណភាពរបស់កម្ពុជា និងធ្វើ​ពិពិធកម្មទីផ្សារក្នុងការបង្កើនឱកាស និងផ្សារភ្ជាប់ទំនាក់ទំនង ជាមួយអ្នកទិញអន្តរជាតិ ជាពិសេសអ្នកទិញ​នៅសហរដ្ឋអាម៉េរិក។ នេះគឺជាលើកដំបូងរបស់ប្រទេសកម្ពុជា ក្នុងការចូលរួមនៅក្នុងព្រឹត្តិការណ៍​ពិព័រណ៍ពាណិជ្ជកម្ម​ម្ហូបអាហារ Summer Fancy Food Show 2026 ដែលការចូលរួមនេះ មានការតាំងបង្ហាញនូវ​ផលិតផលរបស់វិស័យឯកជនរួមគ្នាជាក្រុម នៅក្រោមដំបូលនៃពន្លារួមនៃទង់ជាតិកម្ពុជា។

សូមជម្រាបថា Summer Fancy Food Show 2026 គឺជាព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម​ម្ហូបអាហារ​ដ៏ធំបំផុតមួយនៅសហរដ្ឋអាមេរិក ដែលផ្ដោតសំខាន់លើការបង្ហាញផលិតផលដែលមានគុណភាពខ្ពស់ និងការច្នៃប្រឌិតថ្មីៗ ដូចជាផលិតផលសរីរាង្គ និងផលិតផលប្រកបដោយនិរន្តរភាព ដែលធ្វើឱ្យព្រឹត្តិការណ៍នេះ​ក្លាយជាវេទិកាដ៏សំខាន់សម្រាប់ក្រុមហ៊ុនទាំងឡាយណាដែលចង់ពង្រីកទីផ្សារអន្តរជាតិ និងស្វែងរកកិច្ចសន្យាលក់​ក្នុងបរិមាណធំ។ Summer Fancy Food Show 2026  ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ហើយសម្រាប់ឆ្នាំនេះ ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំនៅមជ្ឈមណ្ឌល Javits ក្នុងទីក្រុងញូវយ៉ក ដែលមានក្រុមហ៊ុនផ្នែកម្ហូបអាហារចំនួន 2500 ក្រុមហ៊ុន មកពីបណ្តាលប្រទេសនានានៅជុំវិញពិភពលោក៕