ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកក្រុមហ៊ុន បុរី វិមានសំណាង ម.ក នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ បានបង្ហើបប្រាប់មនុស្ស ៥ប្រភេទ ដែលគួរវិនិយោគទៅលើ មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO) របស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក ដូចខាងក្រោម៖

១.ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ៖ ព្រោះបើក្រុមហ៊ុន បុរី វិមានសំណាង ម.ក ជោគជ័យនៅផ្សារភាគហ៊ុន នោះវានឹងល្អដល់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យផ្សេងទៀត ក្នុងការចូលផ្សារភាគហ៊ុន។
២.អ្នកធ្លាប់បានផលប្រយោជន៍ពីវិស័យអចលនទ្រព្យ៖ ព្រោះវិស័យអចលនទ្រព្យកំពុងជាប់ផុង ហើយក្រុមហ៊ុនបុរី វិមានសំណាង ម.ក កំពុងនាំគ្នាឆ្លងអោយផុត ដើម្បីប្រយោជន៍ទាំងអស់គ្នា។
៣.មន្រ្តីរាជការ៖ ព្រោះក្រុមហ៊ុនបុរី វិមានសំណាង ម.ក ដែលចូលក្នុងផ្សារភាគហ៊ុន គឺមានន័យថាបានគោរពច្បាប់ និងបង់ពន្ធអោយរដ្ឋត្រឹមត្រូវ ១០០%។
៤.អ្នកធ្វើការក្នុងធនាគារ និងអ្នកដាក់លុយនៅធនាគារ៖ ព្រោះក្រុមហ៊ុនបុរី វិមានសំណាង ម.ក នឹងចែកភាគលាភ ៨% ប្រចាំឆ្នាំ ឬ ៤% ក្នុងរៀងរាល់៦ខែម្តង ហើយតម្លៃភាគហ៊ុនត្រឹម ១២០០រៀល នៅក្នុងខែ កក្កដា រហូតដល់ថ្ងៃទី ០៩ កញ្ញា ២០២៦ នឹងឡើងថ្លៃក្នុងថ្ងៃអនាគត។
៥.ប្រជាជនកម្ពុជាទូទៅ ដែលចង់ឃើញសេដ្ឋកិច្ចជាតិរីកចំរើន៖ ពិសេសចង់ឃើញមនុស្សល្អ ដែលមានសមត្ថភាព អាចទាញលុយពីផ្សារភាគហ៊ុន ដើម្បីទៅបង្កើតអាជីវកម្មផ្សេងៗ ផ្តល់ការងារអោយប្រជាជនកម្ពុជា និងបង់ពន្ធអោយរដ្ឋ។
សូមជម្រាបថា ក្រុមហ៊ុន បុរី វិមានសំណាង ម.ក (BVS) បានប្រកាសដាក់លក់ IPO ជាផ្លូវការ ចំនួន ១០% តម្លៃប្រមាណ ១០លានដុល្លារ ចាប់ពីថ្ងៃទី២ ខែកក្កដា រហូតដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦។ សម្រាប់លោកអ្នកមានបំណងជួយវិនិយោគ ទៅលើមូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង (IPO) របស់ក្រុមហ៊ុន បុរី វិមានសំណាង ម.ក នោះសូមចូលតាមរយៈតំណរនេះ https://subscription.bvs.com.kh ឬទាក់ទងទៅលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ដោយផ្ទាល់ តាមលេខ 012 96 2000 (WhatsApp & Telegram) ឬ Email: [email protected] បានគ្រប់ពេល។



