ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យផ្តល់គោរមងារ «ឧកញ៉ា» ជូនកូនប្រុសលោកជំទាវអ្នកឧកញ៉ា ជឹង សុគន្ធាវី

ជុំវិញ​ឧកញ៉ា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យផ្តល់គោរមងារ «ឧកញ៉ា» ជូនដល់លោក ឡាវ ជៀហាវ កូនប្រុសលោកជំទាវអ្នកឧកញ៉ា ជឹង សុគន្ធាវី ម្ចាស់ក្រុមហ៊ុនផលិតទឹកបរិសុទ្ធ វីតាល់ និងមីជាតិ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ឡាវ ជៀហាវ ត្រូវជាកូនប្រុសរបស់ ឯកឧត្តម ឡាវ វ៉ាន់ រដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកជំទាវ អ្នកឧកញ៉ា ជឹង សុគន្ធាវី ម្ចាស់ក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់ និងមីជាតិ ហើយត្រូវ​ជាចៅស្រីរបស់ លោកអ្នកឧកញ៉ា ជឹង សុភាព (ហៅ យាយភូ) អនុប្រធានកាកបាទក្រហម​កម្ពុជា។ 

សូមជម្រាបថា លោក ឡាវ ជៀហាវ (Lau Jia Hao) ទើបបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ​ជំនាញគ្រប់គ្រង​ពាណិជ្ជកម្ម (Bachelor of Business Administration) ដោយជោគជ័យពីសាកលវិទ្យាល័យ​ដ៏ល្បីល្បាញ​ប្រចាំប្រទេសសិង្ហបុរី គឺសាកល​វិទ្យាល័យ​ជាតិសិង្ហបុរី National University of Singapore – NUS កាលពី​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។ បច្ចុប្បន្នលោកកំពុងបន្តសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master Degree) ផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្ម នៅសាកលវិទ្យាល័យ Monash University ប្រទេសអូស្ត្រាលី៕