សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ាៗច្រើនរូប ចូលរួមពិធីពិសាស្លាដក់កន្សែង ចៅស្រីលោកអ្នកឧកញ៉ា ភាព ហៀក

ជុំវិញ​ឧកញ៉ា

កាលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ាៗច្រើនរូប បានអញ្ជើញចូលរួមពិធីពិសាស្លាដក់កន្សែង របស់ចៅស្រី លោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង និងកូនប្រុសម្ចាស់ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សិរីមង្គលពិធីពិសាស្លាដក់កន្សែងនេះ កូនប្រុសនាម ផនមុត ច័ន្ទឧត្តម ត្រូវជាកូនប្រុស ឯកឧត្តម ម៉ឹង ពន្លក អគ្គនាយក នៃអគ្គនាយកដ្ឋានភស្ដុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងលោកស្រី ខៀវ សស៊ីលៀប ស្ថាបនិក និងអគ្គនាយិកាក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស។ ចំណែកកូនស្រីនាម អ៊ឹង នីខូល ជាកូនស្រីរបស់អ្នកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកពហុពាណិជ្ជកម្ម និងសមាជិក ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង និងលោកជំទាវ ឈុន គីមឡេង។

ពិធីសិរីមង្គលខាងលើនេះ មានការអញ្ជើញចូលរួមពី សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ, ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល, ឯកឧត្តម ហួត ហាក់, នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត, ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា និងលោកជំទាវ ហ៊ុន ម៉ាលី។

ក្នុងនោះផងដែរ ក៏មានការចូលរួមពី លោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង, លោកអ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា លាង ម៉េង, អ្នកឧកញ៉ា លាង ពៅ, អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង, អ្នកឧកញ៉ា ស៊ី ហ៊ូហ៊ុយ, អ្នកឧកញ៉ា ថៃ ជាហួត, អ្នកឧកញ៉ា ប៊ុន ហៃ, ឧកញ៉ា ហៀង ប៊ុនប៉េង ព្រមទាំងឧកញ៉ាៗ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព៖ One Memory