ក្រុមហ៊ុន រ៉ូយ៉ាល់ រ៉េលវេ របស់អ្នកឧកញ៉ា គិត ម៉េង បន្ថែមខ្សែរថភ្លើងចុងសប្តាហ៍ ភ្នំពេញ-កំពត-ភ្នំពេញ ដើម្បីជាជម្រើសបន្ថែមដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន រ៉ូយ៉ាល់រ៉េលវេ (Royal Railways Cambodia) របស់ អ្នកឧកញ៉ា គិត ម៉េង បានប្រកាសជាផ្លូវការនូវការបន្ថែមខ្សែរថភ្លើង និងកាលវិភាគសេវារថភ្លើងដឹកអ្នកដំណើរសម្រាប់ចុងសប្តាហ៍បន្ថែមពីលើរថភ្លើងអ្នកដំណើរប្រចាំថ្ងៃដែលមានស្រាប់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលវិភាគរថភ្លើងថ្មីនេះ នឹងចេញដំណើរពីរាជធានីភ្នំពេញ ទៅកាន់ខេត្តកំពត នៅថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១០:៣០ព្រឹក និងត្រលប់មកភ្នំពេញវិញ នៅថ្ងៃអាទិត្យ ទី ២០ ខែកញ្ញា ឆ្នាំ ២០២៦ វេលាម៉ោង ១២:០០ រសៀល។

កាលវិភាគនេះនឹងជួយសម្រួល ក៏ដូចជាផ្តល់ជម្រើសបន់បែនជូនដល់អតិថិជន ឱ្យកាន់តែមានភាពងាយស្រួល។ ការធ្វើដំណើរតាមរយៈរថភ្លើង ផ្តល់ជូនទេសចរជាតិ និងអន្តរជាតិនូវការធ្វើដំណើរដ៏មានផាសុកភាព សុវត្ថិភាព និងលំហែកាយ  គយគន់ទេសភាព តាមដងផ្លូវដែក ព្រមទាំងចៀសវាងការស្ទះចរាចរណ៍តាមផ្លូវជាតិផងដែរ។

សម្រាប់កាលវិភាគរថភ្លើងពិសេសចុងសប្តាហ៍គឺ៖

-ថ្ងៃសុក្រ ទី ១៨ កញ្ញា៖ ភ្នំពេញ-កំពត ចេញដំណើរ ម៉ោង ១០:៣០ ព្រឹក (ម៉ោងបន្ថែម)

-ថ្ងៃអាទិត្យ ទី ២០ កញ្ញា៖ កំពត-ភ្នំពេញ ចេញដំណើរ ម៉ោង ១២:០០ ថ្ងៃត្រង់ (ម៉ោងបន្ថែមត្រឡប់មកវិញ)។

សូមជម្រាបផងដែរថា ខ្សែរថភ្លើងដឹកអ្នកដំណើរប្រចាំថ្ងៃនឹងនៅតែដំណើរការជាធម្មតា។ ដើម្បីផ្តល់ភាពងាយស្រួលដល់ការរៀបចំផែនការធ្វើដំណើរ ក្រុមហ៊ុននឹងជម្រើសតាមកាលវិភាគដូចខាងក្រោម៖

-ភ្នំពេញ  ទៅ កំពត៖ ចេញដំណើរ ម៉ោង ០៧:០០ ព្រឹក ឬ ម៉ោង ១០:៣០ ព្រឹក

-កំពត ទៅ ភ្នំពេញ៖ ចេញដំណើរ ម៉ោង ១២:០០ ថ្ងៃត្រង់ ឬ ម៉ោង ០៤:០០ ល្ងាច។