អ្នកឧកញ៉ា លី ឃុនថៃ ទស្សនកិច្ចរោងចក្រមនុស្សយន្ត ស្ថិតនៅក្នុងខេត្តសានតុង ប្រទេសចិន

ជុំវិញ​ឧកញ៉ា

នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងលោកជំទាវ បានអញ្ជើញទៅទស្សនកិច្ច រោងចក្រមនុស្សយន្ត ស្ថិតនៅក្នុងខេត្តសានតុង សាធារណរដ្ឋប្រជាមានិតចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការទស្សនកិច្ចនេះ គឺដើម្បីធ្វើការផ្សព្វផ្សាយ ពីសក្ដានុពលរបស់កម្ពុជា ដោយរួមមានទាំង វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម កសិកម្ម និងទេសចរណ៍ ក៏ដូចជាទាក់ទាញវិនិយោគិនចិនអោយវិនិយោគបន្ថែមនៅប្រទេសកម្ពុជា។ 

ឆ្លៀតក្នុងឱកាសនេះ អ្នកឧកញ៉ា លី ឃុនថៃ ប្រកាសស្វាគមន៍យ៉ាងកក់ក្ដៅចំពោះអ្នកវិនិយោគចិន និងប្ដេជ្ញាជំរុញបន្ថែមទៀតឲ្យវិនិយោគិនចិនពិនិត្យលទ្ធភាពទៅបណ្ដាក់ទុននៅប្រទេសកម្ពុជា។ ក្រៅពីផ្សព្វផ្សាយសក្ដានុពលនៅកម្ពុជាហើយ អ្នកឧកញ៉ាក៏បានផ្សព្វផ្សាយពីតំបន់ទេសចរណ៍សំខាន់នៅកម្ពុជារួមមាន តំបន់ប្រាសាទនៅខេត្តសៀមរាប និងតំបន់ឆ្នេរនៅខេត្តព្រះសីហនុ និងតំបន់ទេសចរណ៍នៅទូទាំងប្រទេសផងដែរ។ 

អ្នកឧកញ៉ា បានគូសបញ្ជាក់ថា ក្រោយពីធ្វើការផ្សព្វផ្សាយព័ត៌មានកាន់តែច្បាស់បែបនេះហើយ ធ្វើអោយអ្នកវិនិយោគចិនជាច្រើនបង្ហាញបំណង និងចាប់អារម្មណ៍ក្នុងការទៅសិក្សា និងវិនិយោគនៅកម្ពុជា។