ហ្វីលីពីន ជាប់ជាប្រទេសលក់ iPhone 18 pro ថ្លៃបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

អន្តរជាតិ

ប្រទេសហ្វីលីពីន គឺជាទីផ្សារដែលលក់ទូរស័ព្ទ iPhone 18 Pro របស់ក្រុមហ៊ុន Apple ថ្លៃជាងគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ដោយម៉ូឌែលទំហំផ្ទុក ២៥៦GB មានតម្លៃរហូតដល់ ១ ៥១៣ដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមគេហទំព័រប្រៀបធៀបតម្លៃរបស់ជប៉ុន Nukeni បានឱ្យដឹងថា ប្រទេសវៀតណាមឈរនៅលេខរៀងទីពីរក្នុងតំបន់ដែលលក់ iPhone 18 Pro ថ្លៃបំផុត ជាមួយនឹងតម្លៃ ១ ៥០២ដុល្លារ បន្ទាប់មកគឺប្រទេសសិង្ហបុរី (១ ៤៨៣ដុល្លារ) និងប្រទេសថៃ (១ ៤៥២ដុល្លារ)។

យ៉ាងណាមិញ ចំពោះប្រទេសម៉ាឡេស៊ី ជាទីផ្សារដែលលក់ iPhone 18 Pro តម្លៃធូរថ្លៃបំផុត ក្នុងចំណោមទីផ្សារទាំងប្រាំនៅអាស៊ីអាគ្នេយ៍ ពោលគឺទាបជាងនៅប្រទេសហ្វីលីពីនប្រមាណ ១៦៨ដុល្លារ។

ជម្រាបជូនថា នៅកម្រិតពិភពលោក ម៉ាឡេស៊ីជាទីផ្សារលក់ iPhone 18 Pro ធូរថ្លៃបំផុតទីបួន បន្ទាប់ពីសហរដ្ឋអាមេរិក កាណាដា និងហុងកុង។ ប្រទេសថៃឈរនៅលេខរៀងទី ១០, សិង្ហបុរីលេខ ១២, វៀតណាមលេខ ១៥ និងហ្វីលីពីនលេខ ១៦៕​