ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ ដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន “ផ្នែកសំណង់ និងអចលនទ្រព្យ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

ជុំវិញ​ឧកញ៉ា

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦ នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកឯកជន “ឌ” “ផ្នែកសំណង់ និងអចលនទ្រព្យ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ “ឌ” តំណាងផ្នែកឯកជន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច​ អគ្គនាយកសភាពាណិជ្ជកម្ម​កម្ពុជា, អនុសហប្រធានក្រុមការងារ “ឌ” តំណាងផ្នែកឯកជន​, ​តំណាងសមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និង​សំណង់កម្ពុជា, តំណាងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុនៅកម្ពុជា, តំណាងសមាគមអគ្គិសនីជនបទ, តំណាងក្រុមហ៊ុនអចលនទ្រព្យ សំណង់ បុរីឯកជន និងអ្នកពាក់ព័ន្ធ ដែលជាសមាជិកនៃក្រុមការងារផ្នែកឯកជន​ជាច្រើនទៀតផងដែរ។

សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហា​ប្រឈមដែលនៅសេសសល់ និងបន្តលើកឡើងនូវបញ្ហាប្រឈមថ្មីៗបន្ថែមទៀតក្នុងវិស័យសំណង់និងអចនវត្ថុ ដើម្បីដាក់ស្នើសុំដំណោះស្រាយជាមួយនឹងដៃគូ គឺក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងស្ថាប័ន​ពាក់ព័ន្ធនាពេលខាងមុខនេះ។

កិច្ចប្រជុំបានបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមរបស់ផ្នែកឯកជនមួយចំនួនរួមមាន៖ ១.បញ្ហាទាក់ទង​នឹងការអនុវត្តប្រកាសលេខ ០១២ របស់អាជ្ញាធរសេវាហិរញវត្ថុមិនមែនធនាគារ ស្តីពីតម្លៃសេវាអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុ ,​ ២.បញ្ហាទាក់ទងនឹងក្រុមហ៊ុន ឬភ្នាក់ងារប្រកបអាជីវកម្មអចលនវត្ថុដោយគ្មានអាជ្ញាប័ណ្ណ និង ៣.បញ្ហាទាក់ទងនឹងកម្រៃសេវា និងកម្រៃជើងសារវិជ្ជាជីវៈសម្រាប់ការផ្តល់សេវាកម្មអចលនវត្ថុ៕