ឆ្លៀតឱកាសក្នុងថ្ងៃសម្រាក! ឧកញ៉ា លី ឆេង ចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សាខាទី៣

ជុំវិញ​ឧកញ៉ា

ឧកញ៉ា លី ឆេង ស្ថាបនិក និងជាអគ្គនាយក នៃប៊ែលធី គ្រុប នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ឆ្លៀតឱកាសក្នុងថ្ងៃ​សម្រាក បានចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ សាកលវិទ្យល័យ ប៊ែលធី អន្តរជាតិ សាខាទី៣ (ទួលពង្រ) ដែលកំពុងដំណើរការយ៉ាងសកម្ម និងមមាញឹក ដោយមានកម្មករប្រមាណជាង ៣៥០នាក់ កំពុងបំពេញការងារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក លោកឧកញ៉ាបណ្ឌិត បានឱ្យដឹងថា នាពេលបច្ចុប្បន្ន ការដ្ឋានសាងសង់កំពុង​ដំណើរការងារគ្រឹះ និងការចាក់បេតុងប្លង់សេជាន់ក្រោមដី (Basement) ព្រមទាំងចាប់ផ្ដើមការងារសាងសង់​ជាន់ទី១។

សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី៣ (សាខាទួលពង្រ) លើផ្ទៃដី ១១ហិតា ស្ថិតនៅអគារលេខ 6585 ផ្លូវបេតុង ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (តាមផ្លូវប្រឡាយ ក្រោយផ្សារទួលពង្រប្រហែល ៣០០ម៉ែត្រ) ដែលអាចទទួលនិស្សិតឱ្យចូលសិក្សាបានប្រមាណ ៥០,០០០នាក់ (ប្រាំម៉ឺននាក់)។

សូមជម្រាបផងដែរថា សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បច្ចុប្បន្នមាន ៣សាខា គឺទីតាំងទី១-ទួលស្លែង៖ ស្ថិតនៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង។ ទីតាំងទី២-ស្ពានអាកាសចោមចៅ៖ ស្ថិតនៅផ្លូវជាតិលេខ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ និងទីតាំងទី៣-ទួលពង្រ ដែលកំពុងសាងសង់។ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដឹកនាំដោយលោកឧកញ៉ាបណ្ឌិត លី ឆេង ដែលជាតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប ព្រមទាំងមាន លោក លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប ជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យផងដែរ៕