អ្នកឧកញ៉ា សុខ គង់ ចេញមកបញ្ជាក់លក់សណ្ឋាគារ សុខា តម្លៃ១៥០០លានដុល្លារ ដើម្បីបង្វែរទុនទៅវិនិយោគនៅតំបន់បូកគោ

ជុំវិញ​ឧកញ៉ា

ជាងមួយសប្តាហ៍មកនេះ ព័ត៌មានក្នុងស្រុកជាច្រើនចុះផ្សាយពីដំណឹងនៃការលក់សណ្ឋាគារ សុខា និងដីតំបន់ជ្រោយចង្វារ អ្នកឧកញ៉ា សុខ គង់ ក្នុងតម្លៃប្រមាណ ៩០០លានដុល្លារអាមេរិក ក្រោយមូលហេតុខ្វះទុនវិនិយោគ និងជាប់បំណុលបរទេស ពោលគឺធនាគារពិភពលោកក្នុងទំហំទឹកប្រាក់ខ្ទង់ពាន់លានដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ដំណឹងល្អពីសណ្ឋាគារសុខា …  ការផ្តល់ជូនសេវាកម្មពិសេសសម្រាប់អ្នកដែលមានបំណងរៀបអាពាហ៍ពិពាហ៍ | La Reine  Media

នៅថ្ងៃសុក្រសប្តាហ៍នេះ អ្នកឧកញ៉ា សុខ គង់ ជាអ្នកជំនួញចាស់ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនសូគីម៉ិច គ្រុប បានបញ្ជាក់ថា លោកចង់លក់សណ្ឋាគារសុខាភ្នំពេញ និងដីនៅតំបន់ជ្រោយចង្វារ ក្នុងតម្លៃ១៥០០លានដុល្លារ ដើម្បីបង្វែរទុនទៅវិនិយោគបន្ថែមនៅរមណីយដ្ឋានបូកគោ និងសងបំណុលគេខ្លះ។

បើតាមអ្នកឧកញ៉ា សុខ គង់ ថ្លែងប្រាប់សារព័ត៌មាន Fresh news ថា បើទោះបីជាលោកចង់លក់ក៏ពិតមែន ប៉ុន្តែមិនទាន់មានក្រុមហ៊ុនណាចូលមកចរចា និងធ្វើកិច្ចសន្យាទិញនៅឡើយទេ។  

ជុំវិញផែនកាដាក់លក់សណ្ឋាគារ សុខា និងដីតំបន់ជ្រោយចង្វារនេះ គឺមានទំហំ ១៣ហិកតា កន្លងមកក្រុមហ៊ុនបានប្រកាសលក់មួយរយៈហើយ ប៉ុន្តែទើបតែពេលថ្មីៗនេះ មានក្រុមហ៊ុនធំមួយ បានចចារទិញយក តែការដេញថ្លៃចរចារទិញយកបានឬមិនបាន គឺអាស្រ័យលើការចចារជាក់ស្តែងប៉ុណ្ណោះ។

សម្រាប់គម្រោងបោះទុនបន្ថែមនៅទីក្រុងបូកគោ អ្នកឧកញ៉ា មិនទាន់បានបញ្ជាក់ថានឹងត្រូវវិនិយោគទៅលើគម្រោងអ្វីនោះទេ ខណៈនៅថ្ងៃអង្គារ៍ ទី២៥ ខែមករានេះ អ្នកឧកញ៉ា សុខ គង់ និងអ្នកឧកញ៉ា ម៉ុង ឬទ្ធី បានជួបប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ក្នុងការស្វែងរកដំណោះស្រាយដើម្បីអភិវឌ្ឍន៍ផ្លូវថ្មីសន្លាងមួយខ្សែដែលមានប្រវែងប្រមាណ ២៧គីឡូម៉ែត្រដោយឆ្លងកាត់ចំការដូងប្រេងពីទីខេត្តព្រះសីហនុ ឆ្ពោះទៅកាន់ក្រុងបូកគោ នាខេត្តកំពត។

May be an image of 4 people, people sitting, people standing and indoor

បើតាមលោក ជា សុផារ៉ា ការអនុវត្តគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្មីសន្លាងមួយនេះ គឺអនុវត្តតាមប្រសាសន៍របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី ហើយលោកបានសម្របសម្រួលជាមួយអ្នកឧកញ៉ា សុខ គង់ និងអ្នកឧកញ៉ា ម៉ុង ឬទ្ធី ធ្វើផ្លូវថ្មីមួយខ្សែប្រវែង ២៧ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៤ ត្រង់គីឡូម៉ែត្រលេខ ១៥៨+២០០ ឆ្ពោះទៅភ្នំបូកគោ ឆ្លងកាត់តាមដីសម្បទានសេដ្ឋកិច្ចចំការដូងប្រេង។ 

លោកបញ្ជាក់ថា ការស្ថាបនាផ្លូវមួយខ្សែនេះ គឺអ្នកឧកញ៉ា សុខ គង់ អគ្គនាយកក្រុមហ៊ុន សូគីម៉ិច គ្រុប ជាអ្នកទទួលរាប់រងរាល់ការចំណាយស្ថាបនាផ្លូវ ហើយអ្នកឧកញ៉ា ម៉ុង ឬទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុងឬទ្ធីគ្រុប ទទួលខុសត្រូវឈូសឆាយដើមដូងប្រេង ដើម្បីបើកផ្លូវ៕