អ្នកឧកញ៉ា ពុង ឃាវសែ៖  បើសិនជាយុវជនចេះនូវជំនាញបច្ចេកទេសវាគឺជាឱកាសមួយសម្រាប់យើង

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ពុង ឃាវសែ  អ្នកជំនួញអាត់កឺស្រុកខ្មែរ និងជាម្ចាស់គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ តម្លៃ ១,៥០០លានដុល្លារអាមេរិក បានណែនាំឲ្យយុវជនងាកមករៀនជំនាញបច្ចេកទេស ដោយលោកបានសង្កត់ធ្ងន់ថាមានក្រុមហ៊ុនវិនិយោគជាច្រើនប្រាប់លោកថា ពួកគេត្រូវការអ្នកជំនាញបច្ចេកទេសមកបំពេញការងារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងនៅក្នុង«កម្មវិធីជជែកដេញដោល យុវជនថ្នាក់ជាតិ២០២១» កាលពីពេលកន្លងទៅអ្នកឧកញ៉ា ពុង ឃាវសែ បានលើកឡើងថា៖ «មានការបារម្ភមួយរបស់ខ្ញុំថា ក្មេងរបស់យើងៗ ចូលចិត្ដរៀនខាងគណនី គ្រប់គ្រង ហរិញ្ញវត្ថុ ធនាគារ មិនសូវមានអ្នករៀនខាងបច្ចេកទេស សូម្បីតែសាលាតិចណូ ចំពោះកូនសិស្សជានារី ក៏ចុះថ្លៃពាក់កណ្ដាលដែរ ដើម្បីទាក់ទាញនារីឲ្យចូលទៅរៀន»

ជាមួយគ្នានេះដែរ អ្នកឧកញ៉ាក៏បានណែនាំឲ្យយុវជនគ្រប់រូប គួរតែសំឡឹងមើលឪកាសនៃការអប់រំ និងដកស្រង់បទពិសោធពីប្រទេសចិន និងប្រទេសអាមេរិក ជាប្រទេសអ្នកមានដែលកំពុងមានការអភិវឌ្ឍន៍និងរីកចម្រើនខ្លាំង ហើយគេក៏បាននឹងកំពុងដើរមុនយើងទៀតផង។

May be an image of 10 people, people sitting, people standing, indoor and text that says '1 一 CALCULUS e'

អ្នកឧកញ៉ា បន្តថា៖ «បើសិនជាយុវជនចេះនូវជំនាញបច្ចេកទេសនេះ វាគឺជាឱកាសមួយសម្រាប់យើង»។

យ៉ាងណា បើតាមការបញ្ជាក់របស់អ្នកឧកញ៉ា មានក្រុមហ៊ុនបរទេសជាច្រើនបានប្រាប់មកលោកថា ពួកគេត្រូវការអ្នកជំនាញខាងបច្ចេកទេស ហើយនៅកម្ពុជាមិនសូវសំបូរនោះឡើយ ដែលធ្វើឲ្យពួកគេបង្ខំចិត្ដ ទៅរកអ្នកជំនាញពីក្រៅប្រទេសមកវិញ ដែលមានតម្លៃថ្លៃ និងមិនបានធ្វើការងារ បានជាប់លាប់នោះឡើយ ដោយពួកអ្នកជំនាញទាំងនោះ ច្រើនតែសុំទៅលេងប្រទេសខ្លួន ដែលនាំឲ្យរំខានដល់ចង្វាក់ផលិតកម្ម។

បន្ថែមពីនោះ អ្នកឧកញ៉ា ពុង ឃាវសែ មានភាពជឿជាក់ថា ទៅថ្ងៃខាងមុខនេះ កម្ពុជានឹងមានក្រុមហ៊ុនវិនិយោគ ដែលមានជំនាញ បច្ចេកទេសខ្ពស់ពីបរទេស មកវិនិយោគនៅប្រទេសកម្ពុជាកាន់តែច្រើន ដូចជាជាក់ស្ដែង កម្ពុជាបានចាប់ផ្ដើម ចាប់យករោងចក្រ ដែលមានបច្ចេកទេសខ្ពស់ នៅតំបន់ឧស្សាហកម្មជប៉ុន នៅផ្លូវជាតិលេខ៤ ជាដើម៕