១៤ កុម្ភៈ ទិវានៃក្ដីស្រលាញ់ តែឧកញ៉ា ហ៊ួត ជា បែរជាឈឺចាប់ពើតផ្សាទ្វេដង!

ជុំវិញ​ឧកញ៉ា

ថ្ងៃទី១៤ កុម្ភៈ ទិវានៃក្ដីស្រលាញ់ មនុស្សម្នានៅជុំវិញសកលលោក បានចែករំលែកក្ដីស្រលាញ់ទៅមនុស្សជាទីស្រលាញ់សឹងគ្រប់គ្នា ចំឡែកតែ ឧកញ៉ា ហ៊ួត ជា បែរជាទទួលអារម្មណ៍ថា ឈឺចុកចាប់ទ្វេដង ក្រោយពេលទៅជួបកុមាររីរងគ្រោះ ដោយការរំលោភបំពាននៅអង្គការ “AFESHIP Cambodia” ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា ហ៊ួត ជា ស្ថាបនិកមូលនិធិ ឧកញ៉ា ហ៊ួត ជា បានរៀបរាប់ទាំងអារម្មណ៍ក្ដុកក្ដួល និងសង្វេគ យ៉ាងដូច្នេះថា៖ “ឈឺចាប់ទ្វេដង មកដល់អង្គការAFESHIP Cambodia នៅថ្ងៃបុណ្យនៃក្តីស្រលាញ់ បែរជាខកបំណងយ៉ាងខ្លាំងដែលបានស្តាប់ រៀបរាប់ពីការលំបាក ទ្វេដង ចំនួនកុមាររីរងគ្រោះនៅក្នុងមណ្ឌល កាលពីមុនកូវិដ តែជាង 60 នាក់ តែបែជាមកដល់ថ្ងៃ 14 ខែកុម្ភៈឆ្នាំ2022 នេះកុមារីជនរងគ្រោះបានកើនឡើងដល់ 139 នាក់ ដែលកើតចេញពីការរំលោភលើកុមារី តូចៗ នៅតាមបណ្តារខេត្ត”។

ទន្ទឹមនឹងអារម្មណ៍ក្ដុកក្ដួល និងសង្វេគជាពន់ពេក ឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់សម្ភារៈសំណង់គ្រប់ប្រភេទ  រួមទាំងតារាចម្រៀង ឆន សុវណ្ណារាជ និងក្រុមការងារ ក៏បានចែករំលែកក្ដីស្រលាញ់ និងទឹកចិត្តសប្បុរសធម៌ ដោយបាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ និងជូនថវិកាឧបត្ថម្ភមួយចំនួន ដល់តំណាងអង្គការ AFESHIP Cambodia ផងដែរ។

ដោយក្ដីសង្វេគដល់កុមារីរងគ្រោះទាំង ១៣៩នាក់ នៅមណ្ឌល ឧកញ៉ា ចិត្តធម៌រូបនេះ ក៏បានចេញមុខអំពាវនាវចំៗថា៖ “ខ្ញុំ ហ៊ួត ជា សូមអង្វរដល់ថ្នាក់ដឹកនាំ ក្រសួងយុត្តិធម៌ ពិសេសជាងនេះទៅទៀតខ្ញុំបាទ ហ៊ួត ជា សូមអោយមានទោសប្រហាជីវិត ឬ កទោសអស់១ជីវិតសម្រាប់ជនល្មើសដែលរំលោភលើកូនខ្លួនឯង ឬកុមារីតូចៗ ដើម្បីបញ្ឈប់នូវសោកនាដកម្មដ៌ល្វីងជូចត់មួយនេះផង”។  

មូលនិធិ ឧកញ៉ា ហ៊ួត ជា គឺជាមូលនិធីសប្បុរសធម៌ ដែលត្រូវបានផ្ដួចផ្ដើមគំនិត ដោយ ឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់សម្ភារសំណង់ដ៏ធំនៅប្រទេសកម្ពុជា។ បច្ចុប្បន្ន មូលនិធិ ឧកញ៉ា ហ៊ួត ជា បាននឹងកំពុងបន្តធ្វើការឧបត្ថម្ភដល់កម្មករសំណង់ទូទាំងប្រទេស ដែលរងគ្រោះថ្នាក់ចៃដន្យក្នុងបុព្វហេតុការងារវិស័យសំណង់ រួមទាំងចុះជួយផ្ទាល់ៗដល់ចាស់ជរា ទុរគត់ជន កុមារកំព្រា និងកុមារងាយរងគ្រោះផងដែរ៕