តារាចម្រៀង ខេមរៈ សិរីមន្ត ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារជា “ឧកញ៉ា”

ជុំវិញ​ឧកញ៉ា

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់ត្រាស់បង្គាប់ផ្តល់គោរមងារជា “ឧកញ៉ា” ទៅឲ្យតារាចម្រៀងលោក ខេមរៈ សិរីមន្ត នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រោយទទួលបានគោរមងារភ្លាមៗ លោក ខេមរៈ សិរីមន្ត បានថ្លែងយ៉ាងដូច្នេះថា៖ ទូលព្រះបង្គំជាខ្ញុំ ខែមប៊ុនថែ ហៅ ខេមរៈសិរីមន្ត មានសេចក្តីរំភើបឥតឧបមា ដែលបានព្រះមហាក្សត្រជីវិតតម្កល់លើត្បូងទ្រង់សព្វព្រះរាជហរទ័យប្រោសព្រះរាជទានគោរមងារជា ឧកញ៉ា ដល់ទូលព្រះបង្គំ៕