ជ្រះថ្លាពេក ជំទាវឧកញ៉ា មែន ចិន្តា និងស្វាមី ចូលបច្ច័យមួយស្រោមសំបុត្រធំកសាងស្ពានឆ្លងស្ទឹងសែនមួយកន្លែង

ជុំវិញ​ឧកញ៉ា

លោកជំទាវ ឧកញ៉ា ម៉ែន ចិន្តា និងស្វាមី កាលពីថ្ងៃទី២១ កុម្ភៈ នេះ បាននាំយកបច្ច័យចំនួន ៥០០០$ ចូលរួមកសាងសាងសង់ស្ពានបេតុងឆ្លងស្ពានស្ទឹងសែនមួយកន្លែង តាមរយៈលោកជំទាវ ហ៊ុន ស៊ីណាត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជំទាវ បានរៀបរាប់ថា៖ “នាងខ្ញុំ និងស្វាមី បាននាំយកថវិការផ្ទាល់ខ្លួនចំនួន ៥០០០$ ចូលរួមភ្ជាប់និស្ស័យបុណ្យក្នុងការសាងសង់ស្ពានបេតុងឆ្លងស្ទឹងសែន ១កន្លែង ប្រវែង ១៨០ម៉ែត្រ ទទឹង ៨,៨ ម៉ែត្រ ដែលមានទីតាំងស្ថិតនៅភូមិកាល់មេឃ ឃុំត្បូងក្រពើ ស្រុកសន្ទុក ក្នុងខេត្តកំពង់ធំ ភ្ជាប់និស្ស័យ កសាងស្ពាននេះ ជាមួយលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី តាមរយៈ អ្នកម្តាយ ហ៊ុន សុីណាត”។

ក្នុងឱកាសនៃការចូលរួមបច្ច័យកសាងស្ពានឆ្លងស្ទឹងសែន នោះដែរ លោកជំទាវក៏បានបន្ថែមទាំងអារម្មណ៍ជ្រះថ្លាក្នុងការធ្វើបុណ្យទៀតថា៖ “ក្នុងនោះផងដែរ នាងខ្ញុំ នឹង ស្វាមី បានឧបត្ថម ថវិការចំនួន ១២០០$ ក្នុង ១ឆ្នាំ ជូនដល់ សមាគមនារី ដែលមានលោកជំទាវកិត្តិសង្គបណ្ឌិត ម៉ែន សំអន ជាប្រធាន ផងដែរ”។

ជានិច្ចជាកាល លោកជំទាវ ម៉ែន ចិន្តា និងស្វាមី តែងតែបង្ហាញមុខ ក្នុងនាមជាសប្បុរសជនជួយសង្គម។ លោកជំទាវ បានចំណាយធនធាន និងពេលវេលាផ្ទាល់ខ្លួនជាហូរហែ ចុះជួយប្រជាពលរដ្ឋខ្វះខាត ទុរគតជន ចាស់ជរា ជាពិសេសរួមចំណែកសកម្មភាពសប្បុរសធម៌ សឹងគ្រប់កម្មវិធី។

សូមបញ្ជាក់ផងដែរថា ស្ពានឆ្លងស្ទឹងសែន ដែលមានលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន, លោកជំទាវ ហ៊ុន ស៊ីណាត និងសប្បុរសជន ជាពុទ្ធបរិស័ទជាច្រើននាក់ទៀត បានផ្ដួចផ្ដើមដឹកនាំកសាងនេះ មានឈ្មោះថា “ស្ពានសម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សំពៅត្រៃលោក ត្រៃលក្ខណ៍”។ ស្ពានឆ្លងស្ទឹងសែននេះ មានប្រវែង ១៨០ម៉ែត្រ  ស្ថិតនៅគីឡូម៉ែត្រទី១៥៤ ភូមិកាល់មេឃ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ៕