មក​ស្គាល់​កូន​ប្រុស​ស្រី​ទាំង​៤ នាក់ អ្នក​ឧកញ៉ា​គិត ម៉េង និង​លោក​ជំទាវ ស្រី​តូច ចំណាន

ជុំវិញ​ឧកញ៉ា

ចំណង​ស្នេហ៍​ដ៏​ស្អិត​រមួត​របស់​អតីត​តារា​សម្ដែង​លោក​ជំទាវ ស្រី​តូច ចំណាន និង​អ្នក​ជំនួញ​ល្បី​ឈ្មោះ​អ្នក​ឧកញ៉ា​គិត ម៉េង ក្នុង​រយៈ​ពេល​ជិត ២០ ឆ្នាំ​នេះ បាន​បន្សល់​ទុក​ចំណង​ដៃ​បុត្រា​បុត្រី​ចំនួន ៤ នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទំនាក់ទំនង​របស់​សេដ្ឋី​វ័យ​ក្មេង​អ្នក​ឧកញ៉ា គិត ម៉េង និង​អតីត​តារា​សម្តែង​ច្រៀង​អ្នក​នាង ស្រី​តូច ចំណាន ដែល​មាន​ឈ្មោះ​ពិត​ថា ម៉ៅ សុចំណាន ក្រោយរួម​រស់ជាមួយគ្នា​ជា​ប្តីប្រពន្ធ​ដោយ​អាថ៌កំបាំង ក៏​ឈាន​​សម្រេច​ចិត្ត​ដឹក​ដៃ​គ្នា​ចូល​រោងការ​ជា​ផ្លូវ​ការ​នៅ​ដើម​ឆ្នាំ​២០១៥ ដោយ​​មាន​ការ​ផ្ចុង​ផ្តើមពី​ប្រមុខរ​ដ្ឋាភិបាល។

​ចំណង​ស្នេហ៍​លាក់​មុខ​របស់​អ្នក​ទាំង​ពីរ​មាន​កូន​ប្រុស​ស្រី​រហូត​ដល់​ទៅ ៤ នាក់​។

គិត ស៊ូឡា

គិត ស៊ូឡា ​ជា​ចំណង​ដៃ​កូន​ប្រុស​ដំបូង​នៃ​ចំណង​​ស្នេហ៍​របស់​អ្នក​ឧកញ៉ា​គិត ម៉េង និង​លោក​ជំទាវ​ស្រី​តូច ​ចំណាន។ មកដល់​ពេលនេះ​កូន​ប្រុស​ច្បង​របស់​អ្នក​ឧកញ៉ា​មាន​វ័យ ១៦ ឆ្នាំហើយ។

គិត ស៊ូរៀ​រង្សី

ថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០០៦ គឺ​ជា​ថ្ងៃ​ចាប់​កំណើត​កូនទីពីរ​របស់​អ្នក​ឧកញ៉ា​មាន​ឈ្មោះ គិត ស៊ូរៀ​រង្សី។ កំណើត​​កូន​ទីពីរ​នេះ ​ក៏​ចំ​ថ្ងៃកំណើត​ដូច​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ដែរ។ អ្នក​ឧកញ៉ា​ប្រដូច​កូន​ស្រី​ដំបូង​​នេះ​គឺជា «ព្រះអាទិត្យ» ដែល​តំណាង​ឱ្យ​ជីវិត ថាមពល ភាព​វិជ្ជមាន ភាព​ច្បាស់លាស់ ទំនុក​ចិត្ត អានុភាព សន្តិភាព និង​ទិសដៅ។

គិត ស៊ូណាវីន

គិត ស៊ូណាវិន ជា​កូនទី​​បី​ក្នុង​ចំណោម​កូន​ប្រុស​ស្រី​ទាំង​ ៤ នាក់​របស់​អ្នក​ឧកញ៉ា។ ក្នុង​វ័យ​អាយុ ១៣ ឆ្នាំ អ្នក​ឧកញ៉ា​មើល​ឃើញបុគ្គលិកលក្ខណៈដ៏​គួរឱ្យស្រឡាញ់របស់កូនស្រី​មួយ​នេះ ដែល​​មាន​ការ​ចូលចិត្តពីមនុស្សនៅជុំវិញខ្លួន​ និង​តែង​មាន​ទំនាក់ទំនង​យ៉ាងជិតស្និទ្ធ​ជាមួយបងប្អូន។

គិត ស៊ូឡូង

គិត ស៊ូឡុង ជា​កូនប្រុសពៅ​របស់​អ្នក​ឧកញ៉ា គិត ម៉េង ដែល​មាន​វ័យ ៩ ឆ្នាំ។ នា​ថ្ងៃ​កំណើត​នា​ឱកាស​វេលា​ឆ្លង​ឆ្នាំ​ថ្មី អ្នក​ឧកញ៉ា​​ក៏​ជូនពរឱ្យកូនប្រុស​ពៅ​នេះ​ ពោរពេញដោយក្តីសុខ​ពេញមួយជីវិត៕