ណែនាំឱ្យស្គាល់អ្នកឧកញ៉ា និងឧកញ៉ាល្បីៗ កំពុងរកស៊ីនៅខេត្តសៀមរាប

ជុំវិញ​ឧកញ៉ា

សៀមរាប ជាខេត្តដែលមានចរន្តសេដ្ឋកិច្ច​​​​ខ្លាំង​មួយ​របស់​ប្រទេស​កម្ពុជា ​​ជាពិសេស​គឺ​វិស័យ​ទេសចរណ៍។ កត្តា​​សម្បូរ​ភ្ញៀវទេសចរណ៍ ​​និង​កំណើន​សេដ្ឋកិច្ច​​ខ្ពស់​ បាន​ធ្វើ​ឱ្យ​បណ្តា​អ្នក​មានៗ និង​សេដ្ឋី​ស្រុក​ខ្មែរ​ជា​ច្រើន​ ​កំពុង​ប្រកប​មុខ​ជំនួញ​នៅ​ទីនោះ។ ថ្ងៃនេះ​ឧកញ៉ា​ញ៉ូ ​​សូម​ណែនាំ​ឱ្យ​ស្គាល់​ អ្នកឧកញ៉ា និង​ឧកញ៉ា​ល្បីៗ ដែល​កំពុង​​​​​រក​ស៊ី​នៅ​ខេត្ត​សៀមរាប ដែល​មាន​ដូច​​ខាង​ក្រោម៖

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១. អ្នកឧកញ៉ា គិត ម៉េង ៖ ម្ចាស់ក្រុមហ៊ុន Cellcard, ធនាគារ Wing និងក្រុមហ៊ុនជាច្រើនទៀត

២. អ្នកឧកញ៉ា សុខ គង់ ៖ ម្ចាស់សណ្ឋាគារសុខាសៀមរាប និងក្រុមហ៊ុនប្រេងឥន្ធនៈ សូគីម៉ិច

៣. អ្នកឧកញ៉ា សៀង ណាំ ៖ ម្ចាស់សណ្ឋាគារស៊ីធីអង្គរ និងម្ចាស់បុរី សៀង ណាំ

៤. អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ៖ ម្ចាស់គម្រោងដីឡូត៍ និងម្ចាស់បុរី ឡេងណាវ៉ាត្រាសៀមរាប

៥. អ្នកឧកញ៉ា គួច ម៉េងលី ៖ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (សាលា Aii និង AIS)

៦. ឧកញ៉ា សួរ វីរៈ ៖ ម្ចាស់ក្រុមហ៊ុន វីរៈប៊ុនថាំ សាខាសៀមរាប

៧. ឧកញ៉ា ហេង វ៉ាន់ដា ៖ ម្ចាស់សាលា វ៉ាន់ដាគណនេយ្យ សាខាសៀមរាប

៨. ឧកញ៉ា ង៉ូវ សៀមឈុន ៖ ម្ចាស់សណ្ឋាគារអង្គរមីរ៉ាខល

៩. ឧកញ៉ា ហ៊ុយ ភៀវ ៖ ម្ចាស់ចម្ការស្វាយចន្ទី និងជាប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប-ឧត្តរមានជ័យ

១០. ឧកញ៉ា ខេមរៈ សិរីមន្ត ៖ ម្ចាស់គម្រោងដីឡូត៍ក្បែរក្រុងសៀមរាប