របៀបវារៈសំខាន់ៗចំនួន៨ចំណុច អ្នកឧកញ៉ា គិត ម៉េង លើកមកជជែកជាមួយសមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន

ជុំវិញ​ឧកញ៉ា

នាព្រឹកថ្ងៃទី ២៩ ខែមិថុនានេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានលើកទី៩៣ ដែលប្រព្រឹត្តទៅ ដោយផ្ទាល់នៅរាជធានីភ្នំពេញ និងតាមប្រព័ន្ធអនឡាញ ព្រមទាំងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានទាំង ១០ប្រទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនាព្រឹកនេះ លើកយករបៀបវារៈសំខាន់ៗមកពិភាក្សាចំនួន ៨ចំណុច រួមមានដូចជា ១).បច្ចុប្បន្នភាពសមាជិកក្រុមប្រឹក្សាគ្រោះយោបល់ធុរកិច្ចអាស៊ាន, ២).ការអនុម័តលើកំណត់ហេតុកិច្ចប្រជុំលើកទី៩២, ៣).ការពិភាក្សាលើបញ្ហាដែលនៅសេសសល់ពីកិច្ចប្រជុំលើកទី៩២, ៤).ការអនុម័តលើរបៀបវារៈនៃកិច្ចប្រជុំលើកទី៩៣, ៥).បច្ចុប្បន្នភាពនៃគម្រោងនានារបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន, ៦).កិច្ចសហប្រតិបត្តិការលើគម្រោងថ្មី, ៧).វឌ្ឍនភាពនៃក្រុមការងារ និងគម្រោងជាកេរ្តិ៍តំណែល និង ៨).សន្និបាទប្រចាំឆ្នាំលើកទី១៧ ។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០១ ដោយប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលអាស៊ាន។ ក្រុមប្រឹក្សានេះ មានកាត្វកិច្ចផ្តល់នូវធាតុចូល និង របាយការណ៍អនុសាសន៍របស់វិស័យឯកជន ដើម្បីជួយជំរុញដល់កិច្ចប្រឹងប្រែងរបស់អាស៊ានឆ្ពោះទៅកាន់សមាហរណកម្មសេដ្ឋកិច្ច។

ក្រៅពីនេះ ក្រុមប្រឹក្សាក៏ផ្តល់ជាមតិយោបល់ផងដែរអំពីការអនុវត្តកិច្ចសហប្រតិបត្តិសេដ្ឋកិច្ចអាស៊ាន និងដាក់ស្នើនូវវិស័យអាទិភាពជូនថ្នាក់ដឹកនាំពិចារណា។ សកម្មភាពជាចម្បងៗរបស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ផ្តោតលើការពិនិត្យ និងការកំណត់បញ្ហាប្រឈមនានា សំដៅសម្រួលនិងជំរុញកិច្ចសហប្រតិបត្តិការនិងសមាហរណកម្មសេដ្ឋកិច្ច៕