មន្រ្តីវ័យក្មេងមានងារឧកញ៉ាម្នាក់ ឡើងកាន់ដំណែងអភិបាលស្រុកកៀនស្វាយ

ជុំវិញ​ឧកញ៉ា

លោក ឡូវ សុខសាន អភិបាលរងស្រុកកៀនស្វាយ ត្រូវបានរដ្ឋាភិបាលកម្ពុជា សម្រេចតែងតាំងជាអភិបាលស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលមានឋានន្តរស័ក្តិឧត្តមមន្រ្តីថ្នាក់លេខ ៤ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ជំនួសលោក អ៊ូ ឈាង ត្រូវផ្លាស់ប្តូរតួនាទី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មុនទទួលដំណែងជាអភិបាលស្រុក លោក ឡូវ សុខសាន គឺជាអ្នករកស៊ីវ័យក្មេងម្នាក់ ហើយត្រូវព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោងរមងារ «ឧកញ៉ា» តាមព្រះរាជក្រឹត្យ នស/រកត/០៧១៥/៧១៦ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥។ លោកជាកូនប្រុស ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារចុះជួយឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ថ្មីៗកន្លងទៅ ប្អូនស្រីរបស់លោក ឡូវ សុខសាន គឺលោកស្រី ឡូវ ហ្គេចមុី ក៏ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា» ផងដែរ៕