ឧកញ៉ា ហេង ឡុង ទិញរថយន្តលំដាប់សេដ្ឋី Rolls-Royce Cullinan ស៊េរីឆ្នាំ២០២២

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ហេង ឡុង ប្រធានសមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គម ទើបទិញរថយន្តទំនើបលំដាប់សេដ្ឋី Rolls-Royce Cullinan ស៊េរីឆ្នាំ២០២២។ នេះ​បើ​តាម​ប្រភព​ច្បាស់ការ​មួយ ដែល​ឧកញ៉ាញូស៍ ​ទើប​ទទួល​បាននៅ​ព្រឹកថ្ងៃ​ពុធ​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូម​បញ្ជាក់​ថា ឧកញ៉ា ហេង ឡុង ជា​​​​បុគ្គល​ម្នាក់​ដែល​បាន​​ជួយ​ការងារ​សង្គម​ជា​ច្រើន​​​​ជាមួយ​រដ្ឋាភិបាល ហើយ​ជានិច្ចកាល លោកតែងតែចេញមុខជួយដោះស្រាយបញ្ហា​ទុក្ខលំបាក​ តាមរយៈការឧបត្ថម្ភដល់​សិល្បករជើងចាស់ និងដោះស្រាយវិវាទតារាជាដើម។ លោក​ត្រូវ​បាន ព្រះករុណា ព្រះបាទ សម្ដេច​ព្រះបរម​នាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ ទ្រង់សព្វព្រះរាជហឫទ័យត្រាស់បង្គាប់ផ្តល់គោរមងារឧកញ៉ា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។

រថយន្ត Rolls-Royce Cullinan ស៊េរីឆ្នាំ២០២២ ត្រូវបានរចនារូបរាងឡើងលក្ខណៈស៊ីវិល័យ និងខាងក្នុងកាន់តែទំនើប​ជាមួយ​នឹង​មុខងារ​​​ជា​ច្រើន​លក្ខណៈឌីជីថល និង​មាន​ភាព​ស្ងប់ស្ងាត់​ល្អ។ រថយន្តនេះ ត្រូវបានគេចាត់ទុកថា ជារថយន្តប្រភេទ SUV ដែលមានតម្លៃថ្លៃបំផុតមួយ (រាប់លានដុល្លារ) ហើយសម្រាប់ម្ចាស់ ជាអ្នកមានទ្រព្យសម្បត្តិលំដាប់សេដ្ឋី៕