អ្នកឧកញ៉ា ម៉ុង ឫទ្ធី ទិញគ្រឿងចក្រឈូសដី១គ្រឿង ស៊េរីឆ្នាំ២០២២ តម្លៃមិនធម្មតា

ជុំវិញ​ឧកញ៉ា

នៅថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០២២​នេះ​ អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយក​ក្រុមហ៊ុន​ ម៉ុង ឫទ្ធី គ្រុប ​​​​បាន​ទិញ​គ្រឿង​ចក្រ​ឈូស​ដី​មួយ​គ្រឿង​ម៉ាក CAT ​​ស៊េរី​ឆ្នាំ​២០២២ ​​ដែល​មាន​តម្លៃ​ជាង ២០​ម៉ឺន​ដុល្លារ ​​ដើម្បី​យក​ទៅ​ប្រើ​ប្រាស់​នៅ​តំបន់​រមណីយដ្ឋាន​អភិវឌ្ឍន៍​កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ាបណ្ឌិត​ បាន​បង្ហោះសារ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ថា៖ “បានជាមកមើលទៅហើយ ​ទិញ​១គ្រឿង​យកទៅប្រើប្រាស់​ នៅក្នុងតំបន់​រមណីយដ្ឋាន​អភិវឌ្ឍន៍​កសិទេសចរណ៍​ម៉ុង​ ឫទ្ធី​សែនជ័យ។​ សាកល្បងលមើល​ ដោយសារតែ​អ្នកលក់​អួតអាង​ថា​ នីវឺឡឺ​មាក​ខេត ​CAT ផលិត​ឆ្នាំ​២០២២នេះ ស៊ីប្រេង​តិច​បំផុត​ យកទៅសាកល្បងមើលទៅ​ បើ​បងធំ​មិនពេញចិត្ត​ទេ​ ១ឆ្នាំ​ក្រោយដឹកយកមកអោយ​វិញ​ និងសងលុយ​ជាងម្ភៃម៉ឺនដុល្លារ​ជូនវិញគ្រប់ចំនួន​ ចាំតាមដានមើល​ជាក់ស្តែង​សិន​ប្រេង​កំពុងតែ​ថ្លៃផង”។

សូមបញ្ជាក់​ថា អ្នកឧកញ៉ា ម៉ុង ឫទ្ធី ជា​សេដ្ឋី​មួយ​រូប​នៅ​កម្ពុជា ដែល​លោក​បាន​វិនិយោគ​ច្រើន​លើ​វិស័យ​កសិ-ឧស្សាហកម្ម។ កាលពីខែមិថុនា ឆ្នាំ២០២២ អ្នកឧកញ៉ា ក៏បានចុះពិនិត្យមើលសម្ភារៈឧបករណ៍​គ្រឿង​បំពាក់ ​​​​ដែល​បាន​ដឹក​មក​ដល់​រោង​ចក្រ ​​សម្រាប់​តម្លើង​​​ខ្សែ​សង្វាក់​​ផលិតកម្ម​ គ្រោង​ផលិតផលិតចំណីសត្វ​ឱ្យបាន៦០តោន​ក្នុង​មួយម៉ោង​ផង​ដែរ៕