អ្នកឧកញ៉ា គួច ម៉េងលី បើកសម្ពោធអគារសិក្សាថ្មីនៃសាលា Aii និង AIS សាខាសៀមរាប

ជុំវិញ​ឧកញ៉ា

កាលពីថ្ងៃអាទិត្យ ទី១៧ ខែកក្កដា ឆ្នាំ២០២២ ​​​អ្នក​​​ឧ​កញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុម​ប្រឹក្សាភិបាល និងអ​គ្គ​នាយ​ក​​ប្រ​តិ​ប​ត្តិ​នៃក្រុ​ម​ហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ​​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីសម្ពោធ​​​​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​អគារ​សិក្សា​ថ្មី​របស់មជ្ឈមណ្ឌលភាសា អេ អាយ​ អាយ (Aii) និងសាលា​រៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អគារសិក្សា​ថ្មី ដែល​ជា​សាខា​ទី​៧​នេះ​ មាន​ទីតាំង​ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុ​ង​សៀ​មរា​​ប​ ​ខេត្ត​សៀមរាប។ កញ្ញា គង់ លក្ខិណា នាយិកាសាខា មជ្ឈមណ្ឌលភាសា អេ អាយ អាយ សា​ខាសៀ​ម​រា​ប បានលើកឡើងថា អគារសិក្សាថ្មីនេះ បា​ន​ចូ​ល​រួ​ម​ចំ​ណែ​ក​យ៉ាង​​ច្រើន​ក្នុ​ង​វិ​ស័​យ​អ​ប់រំ​ ប្រ​ក​ប​ដោ​​យ​​ស​មិទ្ធផលដ៏អស្ចារ្យ និ​ង​ផា​សុកភាពក្នុងការសិក្សា។ បរិក្ខាទំនើបៗ ក្នុងទី​តាំង​នី​មួ​​យ​​ៗ​​បា​ន​ជំរុ​ញឱ្យសិស្សានុសិស្ស និ​ង​លោ​កគ្រូ អ្នកគ្រូ សិក្សា និងធ្វើការក្នុងសម័យទំនើបជឿនលឿន ដែ​លអ​ភិវ​ឌ្ឍ ​​និ​ង​ប​ណ្តុះ​គំ​និ​ត​បា​ន​យ៉ាងទូ​លំ​ទូ​លា​យ ដើម្បីប្រកួត​ប្រ​ជែង​ជា​មួ​យ​បណ្តាប្រ​ទេ​​សជុំ​វិ​ញពិ​ភ​ព​លោ​ក។

អ្នក​​​ឧ​កញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក៏​បាន​លើក​ឡើង​ផង​ដែរ លោកនិងសហការី ពិ​តជា​មា​ន​មោ​ទនភាព និងសេ​ច​ក្តី​សោ​ម​ន​ស្ស​ក្រៃ​លែ​ង​ចំ​ពោះអគារសិក្សាថ្មីនេះ ហើយ​នេះ​ជា​ស​មិ​ទ្ធ​ផ​ល​ធំ​មួ​យ​ទៀ​ត​ ក្នុ​ង​ប្រ​វ​ត្តិ​សា​ស្ត្រ​រ​រ​ប​ស់​ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បន្ទាប់​ពី​បើក​ដំ​ណើ​រ​កា​រ​ដា​ក់​ឱ្យ​ប្រើ​ប្រា​ស់​អ​គា​រ​ម​ជ្ឈ​ម​ណ្ឌ​ល​ភា​សា​ អេ អាយ អា​យ​ ​និងសាលារៀន អន្តរទ្វីប អាមេរិកាំង ចំនួន​៦សាខា​រួច​មក​ហើយ ក្នុងរាជធានី​ភ្នំពេញ។

គួរបញ្ជាក់ថា សាលារៀន Aii និង AIS មាន​៦​ទីតាំង​នៅ​រាជធានីភ្នំពេញ មានដូចជា​ សាខា​ម៉ៅសេទុង សាខាទួលគោក សាខាចាក់អង្រែ សាខាចោមចៅ សាខាផ្សារថ្មី និងសាខាជ្រោយចង្វារ។ អ្នក​​​ឧ​កញ៉ា គួច ម៉េងលី បាន​បញ្ជាក់​បន្ថែម​ថា លោក​នឹង​បន្ត​ពង្រីកសាខា​​នៅ​តាម​បណ្តា​ខេត្ត​ជា​ច្រើន​ទៀត មាន​ដូចជា​សាខា​ខេត្ត​តាកែវ​ ​​កំពង់ចាម​ ​បន្ទាយ​មានជ័យ​ ​រតនគិរី​ ​ស្ទឹង​ត្រែង​ ​និង​សាខា​ទួល​សង្កែ ក៏នឹងគ្រោងសម្ពោធដាក់​ឱ្យដំណើរការក្នុងពេលខាងមុខ ជាបន្តបន្ទាប់ផងដែរ៕