មហាសេដ្ឋីវ័យក្មេងកំពុងចាប់អារម្មណ៍ក្នុងកម្មវិធី Cambodia Idol បច្ចុប្បន្នគឺ​នៅ​លីវ

ជុំវិញ​ឧកញ៉ា

ក្រៅពីតាមដានបេក្ខជនប្រឡងពានរង្វាន់កម្មវិធី Cambodia Idol រដូវកាលទី ៤ ឆ្នាំ២០២២នេះ មហាជនតាមបណ្តាញសង្គមកំពុងផ្ទុះការចាប់អារម្មណ៍មកលើមហាសេដ្ឋីវ័យក្មេង អង្គុយទស្សនាផ្ទាល់ ក្នុងស្ទូឌីយោ ទូរទស្សន៏ហង្សមាស អ៊ីអន សែនសុខ នាយប់ថ្ងៃទី២៨ សីហានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មហាសេដ្ឋីវ័យក្មេងរូបនោះ គឺ​អ្នកឧកញ៉ា សំអាង វឌ្ឍនៈ កូនប្រុស​តែ​ម្នាក់​របស់​ម្ចាស់​អគារ​វឌ្ឍនៈ អ្នកឧកញ៉ា សំ អាង និងអ្នកឧកញ៉ា ឈុន លាង សហស្ថាបនិកក្រុមហ៊ុន វឌ្ឍនៈ គ្រុប។

តាមការបង្ហើបពីប្រភពស្និទ្ធស្នានឹងក្រុមហ៊ុន វឌ្ឍនៈ បានឲ្យដឹងថា អ្នកឧកញ៉ា សំអាង វឌ្ឍនៈ បច្ចុប្បន្នគឺ​នៅ​លីវ ដែលទើបតែ​ទទួល​បរិញ្ញាបត្រ​ជាន់ខ្ពស់ (Master) ផ្នែក​វិស្វកម្ម សេដ្ឋកិច្ច និង​គ្រប់គ្រង ពី​សាកលវិទ្យាល័យ Oxford ចក្រភព​អង់គ្លេស និង​បាន​សិក្សា​ស្រាវជ្រាវ​ផ្នែក​អាជីវកម្ម​ធនាគារ នៅ​ធនាគារ Allied Irish ចក្រភព​អង់គ្លេស ក្នុង​ឆ្នាំ​២០០៥។

អ្នកឧកញ៉ា ជា​សហ​ស្ថាបនិក និង​ភាគ​ទុ​និករ​បស់ ធនាគារ វឌ្ឍនៈ តាំងពី​ឆ្នាំ​២០០២, ជា​សហ​ស្ថាបនិក ភាគ​ទុ​និក និង​ជា​អភិបាល​នៃ​ក្រុមហ៊ុន វឌ្ឍនៈ ប្រូ​វើ​រី ឯ​.​ក​, ក្រុមហ៊ុន វឌ្ឍនៈ អ៊ិ​ន​វេស​មេន លី​មី​ធី​ត​, ក្រុមហ៊ុន វឌ្ឍនៈ អេ​ហ្វ & ប៊ី លី​មី​ធី​ត​, ក្រុមហ៊ុន វឌ្ឍនៈ កា​ពី​តា​ល លី​មី​ធី​ត​, ក្រុមហ៊ុន វឌ្ឍនៈ ហ្គោ​ល រី​ហ្សត ឯ​.​ក ៕