ឧកញ៉ាថៅកែអចលនទ្រព្យម្នាក់ ត្រូវបានព្រះមហាក្សត្រ ផ្ដល់គោរមងារ «អ្នកឧកញ៉ា»

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ហ៉ី គឹមហុង ជា ដែលគេស្គាល់ថាជាអ្នកជំនួញអចលនទ្រព្យម្នាក់ជោគជ័យ តែមិនសូវបង្ហាញមុខ ត្រូវបានព្រះករុណា ព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ផ្ដល់គោរមងារ «អ្នកឧកញ៉ា» តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៧១៩/១១៦៨ ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការទទួលងារអ្នកឧកញ៉ានេះ ធ្វើឡើងតាមសេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមជម្រាបថា អ្នកឧកញ៉ា ហ៉ី គឹមហុង ជាអ្នកជំនួញអចលនទ្រព្យ ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ពិភពដីមាស អ៉ិនវេសម៉ិន ឯ.ក។ លោកធ្លាប់ទទួលបានគោរមងារឧកញ៉ា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ តាមព្រះរាជក្រឹត្យ នស/រកត/០៧១៩/១១៦៨៕