កូនប្រសារអ្នកឧកញ៉ា ម៉ុង ឫទ្ធី បើកសម្ពោធផ្សារ វីនសូ សាខាឈូកមាស

ជុំវិញ​ឧកញ៉ា

លោកបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយកក្រុមហ៊ុន 168 វីនសូ ឯ.ក (168 WINSOU Co., Ltd) និង​​ជា​កូនប្រសារ​របស់​អ្នកឧកញ៉ា ម៉ុង ឫទ្ធី ​​​​រួម​ទាំង​សហ​ស្ថាបនិក បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​សម្ពោធ​​​លក់​ជា​ផ្លូវការ ផ្សារ វីនសូ សាខាឈូកមាស ​​កាល​ពី​ថ្ងៃទី​០១ ខែមីនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ផ្សារ វីនសូ ​​ជា​ប្រភេទ​អាជីវកម្ម​​លក់​សម្ភារៈបរិក្ខា និង​ជា​ផ្សារ​ទំនើប​ខ្នាត​តូច​មួយ ដែល​លក់​ទំនិញ​ជាង​ ១ម៉ឺន​មុខ ជាមួយ​នឹង​គុណភាព​ល្អ ​​ហើយ​គ្រប់​មុខ​ទំនិញ​​មាន​តម្លៃ​ត្រឹម​តែ ១,១០​ដុល្លារ​ប៉ុណ្ណោះ។ មក​ទល់​បច្ចុប្បន្ន ផ្សារ វីនសូ មាន​ចំនួន ៥​សាខា​ហើយ ក្នុង​នោះ​មាន​ដូចជា ផ្សារ វីនសូ សាខាផ្សារដីហុយ, ផ្សារ វីនសូ សាខា​ចំការ​ដូង (ស្ទឹងមានជ័យ), ផ្សារ វីនសូ សាខាចោមចៅ, ​ផ្សារ វីនសូ សាខា​ច្បារអំពៅ និង​សាខា​ឈូកមាស ដែល​ទើប​​សម្ពោធ​ថ្មី​នេះ ស្ថិត​នៅ​ផ្លូវលេខ២០១១ ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រុមហ៊ុន 168 វីនសូ ឯ.ក ​​ត្រូវ​បាន​បង្កើត​ឡើង តាំងពី​ខែកញ្ញា ឆ្នាំ២០១៩ ដោយមាន​សហស្ថាបនិក​ចំនួន​៣​រូប ក្នុង​នោះ​មាន​លោក ជ្រុយ យីន ជា​ប្រធានក្រុមហ៊ុន ខណៈ​ដែល​បណ្ឌិត តាន់ មុនីវណ្ណ និង​លោក Truong HUE HONG ជា​អគ្គនាយកក្រុមហ៊ុន។

សូម​ជម្រាប​ថា បណ្ឌិត តាន់ មុនីវណ្ណ ជា​បុគ្គល​ម្នាក់​ដែល​​មាន​តួនាទី​ជា​ច្រើន​នៅ​ក្នុង​សង្គម និង​នៅ​តាម​ក្រុមហ៊ុន​ជា​ច្រើន​​ទៀត។ លោកបណ្ឌិត ក៏​ជា​​អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និង​ជា​អគ្គនាយក​រង​នៃ​ក្រុមហ៊ុន ម៉ុង ឫទ្ធី​ គ្រុប ផង​ដែរ៕