អ្នកឧកញ៉ា ឧកញ៉ា ជាស្ត្រីចំនួន ១០រូប កំពុងលេចធ្លោរនៅកម្ពុជាបច្ចុប្បន្ន

ជុំវិញ​ឧកញ៉ា

ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣នេះ ជា​ខួប​អនុស្សាវរីយ៍​ លើក​ទី​១១២ ទិវាអន្តរជាតិនារី ៨​មីនា ​ក្រោមមូលបទ «ស្ត្រី​រួម​គ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុង​យុគសម័យឌីជីថល»។ ស្រ្តីជាកម្លាំងចលករ ដែលមិនអាចខ្វះបាន​ក្នុងការថែរក្សាសុខសន្តិភាព និងការចូលរួមការកសាង អភិវឌ្ឍជាតិ។ ដូច្នេះ​ការគោរព និងផ្តល់តម្លៃដល់ស្រ្តី គឺជា​កាតព្វកិច្ចរបស់យើងម្នាក់ៗ ដើម្បីសម្រេចបានសមភាពយេនឌ័រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍​ លើក​ទី​១១២ ទិវាអន្តរជាតិនារី ​នា​ឆ្នាំ២០២៣​នេះ ​​ឧកញ៉ា ញូស៍ សូម​បង្ហាញ​ជូន​​អ្នកឧកញ៉ា និង​ឧកញ៉ា ជា​ស្ត្រី​​ចំនួន​ ១០​រូប ដែល​កំពុង​លេចធ្លោរ​ខ្លាំង​នា​ពេល​បច្ចុប្បន្ន​ ​រួម​មាន​ដូច​​ខាង​ក្រោម៖

១. អ្នកឧកញ៉ា ភាព ហៀក ៖ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុប

២. អ្នកឧកញ៉ា ឈុន លាង ៖ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Vattac Capital និង​ជា​បណ្ណាធិការធនាគារ វឌ្ឍនៈ

៣. អ្នកឧកញ៉ា លី លីហៀក ៖ អគ្គនាយិកាក្រុមហ៊ុន SUN & MOON Group

៤. ឧកញ៉ា ស៊ាង លីម ៖ សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ គ្រុប

៥. ឧកញ៉ា គង់ សំណាង ៖ អគ្គនាយិកា បុរី វិមានសំណាង និងបុរី ខេអេស រេស៊ីដេន

៦. ឧកញ៉ា នឹម វណ្ណៈ ៖ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អេស៊ីអ៊ី គ្រុប ឯ.ក

៧. ឧកញ៉ា លឹម ឈីវហូ ៖ ប្រធាន​ក្រុមហ៊ុន LCH Investment Group

៨. ឧកញ៉ា កែវ មុំ ៖ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា និងជានាយិកាក្រុមហ៊ុនផលិតនំស្រួយលីលី

៩. ឧកញ៉ា តំាង ហ្គិចលៀង ៖ អគ្គនាយិកាក្រុមហ៊ុន អេច & អិល គ្រុប (H&L Group)

១០. ឧកញ៉ា ឡេង ចាន់ណា ៖ ស្ថាបនិកក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី វើលដ៍ ឯ.ក

សូម​ជម្រាបផងដែរថា ស្ត្រីបានដើរតួនាទីយ៉ាងសំខាន់ តែងទទួលបានការយកចិត្តទុកដាក់ និងការលើកកម្ពស់យ៉ាងខ្លាំងនៅកម្ពុជា ដោយមិនត្រឹមតែមានតួនាទីជាអ្នកដឹកនាំក្រុមហ៊ុនធំៗ លើ​មុខជំនួញ​ផ្សេងៗ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក្នុងនោះ​ក៏​មាន​ស្ត្រី​ជា​ច្រើន​ កំពុង​កាន់តួនាទី​ក្នុង​ជួរ​រាជរដ្ឋាភិបាល ទាំងនៅតាមស្ថាប័នថ្នាក់ជាតិ និងស្ថាប័នថ្នាក់ក្រោមជាតិ ខណៈ​ដែល​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពី​ចុងខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ ក៏បានណែនាំឱ្យ​មាន​ការ​តែងតាំង​ស្ត្រី ក្នុង​មុខតំណែង​ដឹកនាំ​ ឱ្យ​បាន​កាន់​តែ​ច្រើន​ផងដែរ៕