មន្ត្រីជាន់ខ្ពស់២រូប និងឧកញ៉ា២រូប ជាក្បាលម៉ាស៊ីនដឹកនាំសមាគមមូលនិធិសម្ដេចតេជោ SME

ជុំវិញ​ឧកញ៉ា

សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (Samdech TECHO Foundation Association for the Development of Small and Medium Enterprises in Cambodia) ជា​សមាគម​ដ៏​ធំមួយ ដែល​​​បាន​បង្កើត​ឡើង​​​រយៈពេល​ជិត​៣​ឆ្នាំ​មក​ហើយ។ សមាគម​មួយ​នេះ មាន​ថ្នាក់ដឹកនាំ​របស់​រាជរដ្ឋាភិបាល រួម​ទាំង​​អ្នកឧកញ៉ា និង​ឧកញ៉ា ​​ជា​អ្នក​គ្រប់គ្រង​​​​ដឹកនាំ​ផ្ទាល់។ ឧកញ៉ា ញូស៍ សូម​បង្ហាញ​ជូន​នូវ​សមាសភាព​ដូច​ខាង​ក្រោម៖

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១. សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជាប្រធានកិត្តិយស នៃសមាគមមូល​និធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា

២. កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រី្តក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៌ ជា​អនុប្រធានកិត្តយស នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា

៣. អ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិក​ព្រឹទ្ធសភា ជាអនុប្រធានកិត្តិយស នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា

៤. ឧកញ៉ា តែ តាំងប៉ អគ្គនាយកក្រុមហ៊ុន S.T.P INTERNATIONAL (CAMBODIA) PUBLIC ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា

ក្នុង​ពិធី​ពិសាអាហារសាមគ្គី កាលពី​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ២០២២ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានលើកឡើងថា សមាគមមូលនិធិសម្តេចតេជោ បានយល់ច្បាស់ពីភាពចាំបាច់ នៃការលើកកម្ពស់ ការជំរុញ និងការអភិវឌ្ឍ​ដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដោយសមាគមបានធ្វើសកម្មភាព និងគោរពតាមច្បាប់រដ្ឋធម្មនុញ្ញ លិខិតបទដ្ឋានគតិយុត្តនានា និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារសិទ្ធិ និងផល​ប្រយោជន៍​ស្របច្បាប់របស់ពាណិជ្ជករ ឬសហគ្រិនជាអ្នកគ្រប់គ្រងសហគ្រាសធុនតូច និងមធ្យម ដែលនឹងកំពុង​ធ្វើ​ពាណិជ្ជកម្មនៅកម្ពុជា។ លើសពីនេះ​​សមាគម គាំទ្រដល់សហគ្រាសធុនតូច ដើម្បីផ្ដល់ឱកាសឱ្យប្រជាជន ពិសេសយុវជន ដែលជាកម្លាំងពលកម្មមានលទ្ធភាព ផលិតកម្ម សេវាកម្ម និងទទួលបានផលប្រយោជន៍​ពី​សហគ្រាសធុនតូច ប្រកបដោយសមធម៌។

គួររំលឹកថា សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បាន​ចុះ​ឈ្មោះ​ក្នុងបញ្ជីសមាគមនៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ដែលមានអាសយដ្ឋានទីស្នាក់ការ​កណ្ដាល ស្ថិតនៅផ្ទះលេខ តេ១៦៨ មហាវិថីព្រះនរោត្តម ភូមិ៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕