ព្រះមហាក្សត្រកោតសរសើរសម្តេចតេជោ ហ៊ុន សែន ចំពោះកិច្ចប្រឹងប្រែងក្នុងកិច្ចការអភិវឌ្ឍន៍ជាតិ

សង្គម​និង​សេដ្ឋកិច្ច

ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានសម្តែងទឹកព្រះទ័យវាយតម្លៃ និងកោតសរសើរខ្ពស់ចំពោះការដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ដែលបានប្រឹងប្រែងបំពេញកិច្ចការរបស់ជាតិ និងបម្រើប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការសម្តែងទឹកព្រះទ័យកោតសរសើររបស់ព្រះមហាក្សត្រខ្មែរចំពោះរាជរដ្ឋាភិបាល​ ក្រោមការដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែននាពេលនេះ បានធ្វើឡើងក្នុងឱកាសក្នុងឱកាសដែលព្រះអង្គស្តេចយាងជួបសំណេះសំណាលសាកសួរសុខទុក្ខប្រជារាស្ត្រជាបងប្អូនកូនចៅរបស់ព្រះអង្គ នៅសាលារចនា និងវិចិត្រសិល្បៈ ព្រះរាម បុប្ផាទេវី សាលាបឋមសិក្សាកណ្តឹង និងប្រជារាស្ត្ររស់ នៅភូមិឈូកស ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។

អង្គព្រះមហាក្សត្រខ្មែរ បានកើតសរសើរក្រៃលែងចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាំមកនូវសមិទ្ធផលដ៏ឧដុង្គឧត្តមសម្រាប់ជាតិមាតុភូមិ និងជម្នះបាននូវការលំបាកទាំងឡាយ និងបានបំពេញតួនាទីរបស់ខ្លួនយ៉ាងសកម្មប្រកបដោយប្រសិទ្ធភាព ពិសេសបានកសាងកម្ពុជាពោរពេញដោយសុខសន្តិភាពពេញលេញ។

ជាមួយគ្នា ព្រះមហាក្សត្រ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក៏មានព្រះរាជបន្ទូលថា «សព្វថ្ងៃក្រោមការដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ដែលជាមគ្គុទេសក៍ដឹកនាំប្រទេសប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់បំផុត ប្រកាន់ខ្ជាប់នូវគោលការនយោបាយជាតិដ៏ត្រឹមត្រូវ ពិតជាធានាបាននូវឯករាជ្យ ពិសេសធ្វើឱ្យការរស់នៅប្រកបដោយភាពស្មើមុខស្មើមាត់ សុខដុមរមនា ស្ថិរភាពនយោបាយ ស្តិរភាពសង្គម ស្ថិរភាពសេដ្ឋកិច្ច និងរីកចំរើនលូតលាស់ស្ទើគ្រប់វិស័យថែមទៀត»៕ អត្ថបទ៖ ពិសី