កម្ពុជា និងអេហ្ស៊ីប ចុះហត្ថលេខា​លើអនុស្សរណៈនៃ​ការ​យោ​គ​​​យ​ល់​គ្នាចំ​នួន​៣

សង្គម​និង​សេដ្ឋកិច្ច

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា​បានដឹក​នាំគណៈ​​ប្រតិភូ​កម្ពុជា​អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅ សាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ពីថ្ងៃទី២៩ ដល់ថ្ងៃ​ទី៣០ ខែមីនា ឆ្នាំ២០២៣ តាមការអញ្ជើញរបស់លោក Sameh SHOUKRY រដ្ឋមន្ត្រីការបរទេសនៃ​សាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាម​សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញថា លទ្ធផលជាផ្លែផ្កាដ៏​ត្រចះត្រចង់នៃដំណើរទស្សនកិច្ចផ្លូវការ គឺកម្ពុជា និងអេហ្ស៊ីប បានចុះហត្ថលេខា លើឯកសារសំខាន់ៗចំនួន ៣ ។ ឯកសារ​សំខាន់ៗទាំងនោះរួមមាន (១) អនុស្សរណៈនៃការយោគយល់​គ្នាស្ដីពីកិច្ច​សហប្រតិបត្តិការ វប្បធម៌ (២)អនុស្សរណៈនៃការ​យោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ​លើផ្នែក​​បុរាណវិទ្យា សារមន្ទីរ និងបេតិកភណ្ឌ និង (៣) អនុស្សរណៈនៃការ​យោគ​យល់​​គ្នាស្ដី​ពីកិច្ច​​សហប្រតិ​ប​ត្តិកា​រ​​រវាង​វិទ្យាស្ថាន ជាតិការទូត និងទំនាក់ទំនងអន្តរជាតិកម្ពុជា និងវិទ្យាស្ថានសិក្សាការ​ទូត​អេហ្ស៊ីប។

ក្នុងជំនួបទ្វេភាគីរវាង រដ្ឋមន្ត្រីការបរទេស និងសហប្រតិ​បត្តិការអន្តរជាតិ​នៃកម្ពុជា និង រដ្ឋមន្ត្រីការ​បរ​ទេស​នៃ​សាធារណ​រដ្ឋអារ៉ាប់​អេហ្ស៊ីប ភាគីទាំង២​ក៏បានឯកភាពពិចារណាបង្កើតឲ្យមាននូវកិច្ច​ពិគ្រោះ​យោបល់ទ្វេភាគីរវាងក្រសួង ការបរ​ទេ​ស​​​​ទាំងពីរ ដែលជាយន្តការមួយ ដើម្បីរិះរកវិធី និងមធ្យោបាយ​នានា សំដៅពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការលើគ្រប់​វិស័យ​។ ក្នុងន័យនេះ រដ្ឋមន្ត្រីការបរទេស​ទាំងពីរ បានឯកភាពជំរុញឲ្យ មានការចុះហត្ថលេខាលើអនុស្សរណៈ ស្ដីពីកិច្ច​ពិគ្រោះយោបល់នេះ នាពេលខាងមុខ។ ឆ្លើយតបទៅនឹងការរីកចម្រើននៃទំនាក់ទំនង លោក Sameh_SHOUKRY បាន​បញ្ជាក់ថា អេហ្ស៊ីបនឹង​ពិចារ​​ណាបើកស្ថានទូតរបស់ខ្លួននៅភ្នំពេញ។

លោក ប្រាក់ សុខុន បានអំពាវនាវឲ្យប្រទេសអេហ្ស៊ីបទាញយក ប្រយោជន៍នៃភាពទាក់ទាញ និងសក្តានុពលរបស់កម្ពុជា ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីអាស៊ាន កិច្ចព្រមព្រៀ ងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ កិច្ច​ព្រម​ព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េនិងច្បាប់វិនិយោគ​ថ្មីរប​ស់​កម្ពុជា ៕