ចូល App កម្មវិធី VET Express វីរៈ ប៊ុនថាំ កក់សំបុត្រឡានឱ្យហើយទៅទាន់ក្រុមហ៊ុន មានប្រូម៉ូសិនពិសេសមុនចូលឆ្នាំខ្មែរ

សង្គម​និង​សេដ្ឋកិច្ច

ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ និងជួយសន្សំសំចៃការចំណាយលើថ្លៃធ្វើដំណើរទៅលេងស្រុកកំណើត របស់ពុកម៉ែបងប្អូន នាពេលខាងមុខនេះ ក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស របស់​ឧកញ៉ា សួរ វីរៈ បានប្រកាសផ្ដល់ជូនប្រូម៉ូសិនបញ្ចុះតម្លៃ ៥% ជូនអតិថិជន ដែលកក់សំបុត្ររថយន្តតាមប្រព័ន្ធអនឡាញពី App កម្មវិធី VET Express ប៉ុណ្ណោះ។ បន្ថែមពីនេះ ក្រុមហ៊ុន ក៏ត្រៀមនឹងធ្វើកំណែទម្រង់រូបរាងថ្មីលើកម្មវិធី VET Express ក្នុងពេលឆាប់ៗនេះផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

App កម្មវិធី VET EXPRESS ក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស របស់​ឧកញ៉ា សួរ វីរៈ ​​បានដាក់​ឱ្យដំណើរការ​ ជូនអតិថិជនកាលពី​ថ្ងៃទី​១៧ ខែ​តុលា ឆ្នាំ២០២២។ កម្មវិធីឌីជីថលជា​លើក​ដំបូង​នៅកម្ពុជានេះ អនុញ្ញាតឱ្យអតិថិជនអាច៖ កក់សំបុត្ររថយន្តតាមទូរស័ព្ទដៃបាន កក់សំបុត្រទូក កក់សំបុត្ររថយន្ត VET Air Bus, តាមដានព័ត៌មានបញ្ជើអុីវ៉ាន់ ផ្ញើ​បញ្ញើ​អុីវ៉ាន់ដោយ​ខ្លួន​ឯង​ ​​កក់ការដឹកជញ្ជូនដល់ផ្ទះ រួមទាំងសេវាកម្មជួលរថយន្តបាន យ៉ាង​ងាយស្រួល និងចំណេញ​ពេល​វេលាបំផុត។

អតិថិជនដែលជាអ្នកប្រើប្រាស់ អាច​ទាញ​យក កម្មវិធី VET EXPRESS ​បាន​នៅ​លើ​​​ទូរសព្ទ​ដៃ​ ទាំង​ប្រព័ន្ធ​ iOS និង​ Andriod ។ ​ក្រុមហ៊ុន​ វិរៈ ប៊ុនថាំ អេចប្រេស ជា​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ និង​បញ្ញើ​ឈាន​មុខ​គេ​មួយ​នៅ​ប្រទេស​កម្ពុជា ដែល​អាច​ធ្វើ​ដំណើរ ឬ​​ផ្ញើ​​ទំនិញ​ ទៅ​កាន់​ប្រទេសថៃ និង​វៀតណាម​បាន។

-សម្រាប់ប្រព័ន្ធប្រតិបត្តិការ IOS: https://apple.co/2GG57Vq

-សម្រាប់ប្រព័ន្ធប្រតិបត្តិការ GooglePlay: https://bit.ly/2IhMiZ8 

វេបសាយសម្រាប់កក់ : www.vireakbuntham.com

ទំនាក់ទំនង សម្រាប់ព័ត៌មានបន្ថែម៖​​ 081 911 911