អ្នកប្រកបរបរឡើងកាប់ផ្លែត្នោតលក់អាចរកប្រាក់ចំណូលបានដល់៣ពាន់ដុលារអាមេរិកក្នុង១ឆ្នំា

សង្គម​និង​សេដ្ឋកិច្ច

នៅពេលយើងធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២គេតែងសង្កេតឃើញមានការដាក់តំាងលក់ផ្លែត្នោតនៅតាមតូបមានស៊ឹងជាប្រចំាថ្ងៃ ស្ថិតក្នុងស្រុបាទីខេត្តតាកែវ។ ប៉ុន្តែអ្នកធ្វើដំណើរមិនពុំដែលបានដឹងថាអ្នកប្រកបរបរឡើងកាប់ផ្លែត្នោតទំាងនោះអាចរកប្រាក់ចំណូលបានប៉ុន្មាននោះទេនៅក្នុងមួយថ្ងៃៗឬមួយឆ្នំា? តែធាតុពិតសម្រាប់អ្នកខ្លះអាចរកប្រាក់ចំណូលបាន២ទៅ៣ពាន់ដុលារក្នុងមួយឆ្នាំជាក់ស្តែងកសិករឈ្មោះ ឆាយ អ៊ីម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ឆាយ អ៊ីម អាយុ៤១ឆ្នំាប្រកបមុខរបរជាអ្នកឡើងកាប់ផ្លែត្នោតនៅភូមិម្លប់ព្រះ ឃុំកណ្តឹងធំ ស្រុកបាទីខេត្តតាកែវបានឱដឹងថា លោកចាប់យកមុខរបរឡើងកាប់តោ្នតលក់អស់រយៈពេល៨ឆ្នាំគិតមកដល់ពេលនេះហើយមុខរបរនេះវាពិតជាមានការលំបាកខ្លំាងបើប្រៀបធៀបទៅមុខរបរផ្សេងៗ។ ប៉ុន្តែលោកទទួលបានប្រាក់ចំណូលច្រើនគួរសមដោយក្នុងមួយថ្ងៃមិនតិចជាង១៦ម៉ឺនរៀលនោះទេ។

លោក ឆាយ អ៊ីម​ បានបញ្ជាក់ «ផ្លែត្នោតដែលខ្ញុំឡើងកាប់ពីដើមប្រមូលយកមកបោះឱ្យម៉ូយលក់នៅតាមដងផ្លូវរាល់ថ្ងៃនេះគឺស្ថិតនៅឃុំកណ្តឹងធំ តាមរយៈម៉ៅដើមត្នោតរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ ដោយមួយរដូវត្នោតឬមួយឆ្នំាត្រូវការចំណាយប្រាក់ជាង១លានរៀល ហើយបើគិតជាប្រាក់ចំណូលបានមកវិញពីការឡើងកាប់ផ្លែត្នោតបានពី២ពាន់ទៅ៣ពាន់ដុល្លារអាមេរិកក្នុងមួយឆ្នំា»។

បើតាមលោកឆាយអ៊ីមដែលតំាងខ្លួនជាអ្នកឡើងត្នោតអាជីពម្នាក់នៅក្នុងតំបន់ថា សព្វថ្ងៃនេះលោកមានមានម៉ូយរងចំាទទួលទិញផ្លែត្នោតសម្រាប់លក់នៅតាមផ្លូវជាតិលេខ២នេះចំនួន៤នាក់ ហើយនៅពេលលក់ជិត អស់ម៉ូយនីមួយៗរបស់គាត់តែងតែទូរស័ព្ទប្រាប់មុនឱ្យលោកបានដឹងនិងត្រៀមរកផ្លែត្នោតឱ្យគាត់ទុកសម្រាប់លក់បន្តដោយក្នុងមួយផ្លែថ្លៃ៦០០រៀល។

លោកបន្តថា «មុខរបរឡើងកាប់ផ្លែត្នោតខ្ញុំដឹងច្បាស់ថាមានហានិភ័យ តែខ្ញុំមានការប្រុងប្រយ័ត្នជាប្រចំាទើបហ៊ានយកជីវិតធ្វើជាដើមទុនតស៊ូឡើងត្នោត។ពីមុនខ្ញុំធ្លាប់រកមុខរបរផ្សេងដែរ តែប្រាក់ចំណូលមិនបានដូចជាមុខរបរឡើងកាប់ផ្លែត្នោតដូចរាល់ថ្ងៃនេះទេ ហើយមានពេលទំនេខ្លះៗ សម្រាប់មើលថែសត្វចិញ្ចឹមនៅផ្ទះបានថែមទៀតផង»។

ផ្អែកលើប្រាក់ចំណូលក្នុងមួយថ្ងៃប្រមាណ១៦ម៉ឺនរៀល បើគិតជាផ្លែត្នោត៣៧០ផ្លែ ជួយឱ្យជីវភាពក្រុមគ្រួសារលោក ឆាយ អ៊ីម មិនសូវមានការបារម្ភទៅលើការចំណាយផ្សេងៗដែលកើតមានៅក្នុងបន្ទុកគ្រួសារនោះទេ អាចនិយាយបានថាក្រៅពីកាត់ចំណាយហើយ លោកអាចនៅសល់ប្រាក់ប្រហែល៩ម៉ឺនរៀលទុកសន្សំទិញជារបស់ប្រើប្រាស់តួយ៉ាងអាចទិញម៉ូតូរៀនសូត្រឬជិះទៅធ្វើការងារបាន។

ពាក់ព័ន្ធនិងផ្លែត្នោតនេះបើយោងតាមអាជីវករលក់នៅតាមតូបស្ថិតក្នុងភូមិឃុំខាងលើបានឱ្យដឹងថា ថ្លែត្នោតមួយថង់ដែលមានចំនួន១០គ្រប់ឬខ្លែបមានតម្លៃ៥ពាន់រៀលហើយការលក់បានតិចឬច្រើនវាអាស្រ័យទៅតាមថ្ងៃ ពោលពុំមានការកត់សម្គាល់ច្បាស់នោះទេ៕អត្ថបទ៖សារេត