សម្តេច​តេជោ ហ៊ុន សែន ទទួល​មេដាយ​មរតក​អូឡាំពិក​​អន្តរជាតិ ​ក្នុង​ឱកាស​ពិធីបើក​ជាផ្លូវការ​​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបានមេដាយ “មរតកអូឡាំពិក” ពីគណៈ​កម្មា​ធិការ​អូឡាំពិកអន្តរជាតិ នៅរាត្រីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣នេះ ក្នុងពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ជាផ្លូវការ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មេដាយនេះ ត្រូវបានអនុប្រធានទីមួយគណៈកម្មាធិការអូឡាំពិកអន្តរជា ប្រគល់ជូនសម្តេចតេជោ នាយករដ្ឋមន្ត្រី បន្ទាប់ពី​សម្តេចថ្លែងសន្ទកថាបើកជាផ្លូវការ។

ការទទួលបានមេដាយនេះ គឺដោយសារតែកម្ពុជាបានរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដោយមិនគិតថ្លៃ សម្រាប់​ប្រតិភូកីឡាចូលរួម, ការចូលទស្សនាដោយមិនគិតថ្លៃ និងការផ្សព្វផ្សាយកម្មវិធីប្រកួត ដោយមិនគិតថ្លៃផងដែរ។

មេ​ដាយមរតកអូឡាំពិក ត្រូវបានរចនាឡើង ដោយស្ថាបនិកអូឡាំពិក ហើយមេដាយនេះ ទុកជាពិសេសសម្រាប់តែ​ថ្នាក់ដឹក​​នាំកំពូល របស់ប្រទេសដែលមានស្នាដៃឆ្នើម ក្នុងការរៀបចំព្រឹត្តិការណ៍កីឡា​អូឡាំពិកដ៏ជោគជ័យ៕

អត្ថបទ៖​ អក្ខរា