មុនទទួលដំណែងរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី លោក ព្រាប កុល ស្តាប់ប្រសាសន៍សម្តេចតេជោជាង ៤ម៉ោង

សង្គម​និង​សេដ្ឋកិច្ច

ក្រោយទទួលតំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប៉ុន្មានម៉ោង នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ លោក ព្រាប កុល អតីតប្រធានអង្គការតម្លាភាពកម្ពុជា បានប្រកាសថ្លែងអំណរព្រះរាជគុណថ្វាយព្រះករុណាព្រះមហាក្សក្រ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលបានផ្តល់នូវសេចក្តីទុកចិត្ត និងផ្តល់ឱកាសឱ្យលោកបានចូលរួមបម្រើជាតិ តាមរយ:រាជរដ្ឋាភិបាលកម្ពុជា ដើម្បីខ្ញុំអាចបន្តបេសកកម្មបម្រើឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាពលរដ្ឋខ្មែរ ដោយប្រើប្រាស់ចំណេះដឹង ជំនាញ និងបទពិសោធន៍ដែលលោកមាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ព្រាប កុល បានលើកឡើងលើបណ្តាញហ្វេសប៊ុក កាលថ្ងៃទី១៣ ខែឧសភាម្សិលមិញដោយបង្ហាញអារម្មណ៍រីករាយ និងកិត្តិយសដែលបានទទួលការអនុញ្ញាតពីសម្តេចឱ្យលោកបានចូលជួបសម្តែងការគួរសម និងបានពិភាក្សាអំពីកិច្ចការមួយចំនួន និងជាពិសេសបានស្តាប់នូវការចែករំលែកគតិបណ្ឌិត បទពិសោធន៍ ក៏ដូចជាចក្ខុវិស័យសម្រាប់កម្ពុជានាពេលអនាគត។

លោកបានសរសេរក្នុងន័យដើមបែបនេះថា៖ «រយ:ពេលជាង៤ម៉ោងដែលខ្ញុំបានជែកពិភាក្សា និងស្តាប់ប្រសាសន៍សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺបានផ្តល់នូវចំណេះដឹងដែលមានតម្លៃមិនអាចកាត់ថ្លៃបាន និងដែលមិនមានបង្រៀននៅគ្រិះស្ថានអប់រំណាមួយឡើយ»។

ទន្ទឹមនឹងនោះ លោក ព្រាប កុល បានធ្វើការប្តេជ្ញាចិត្តថានឹងខិតខំធ្វើការបម្រើជាតិ មាតុភូមិឱ្យអស់ពីលទ្ធភាព និងសមត្ថភាព ប្រកបដោយវិជ្ជាជីវ: និងទំនួលខុសត្រូវខ្ពស់។

លោកព្រាប កុល បានបញ្ចប់អាណត្តិជានាយកប្រតិបត្តិ អង្គការតម្លាភាពកម្ពុជា ត្រឹមថ្ងៃទី១២មេសា ឆ្នាំ២០២០ បន្ទាប់ ពីដឹកនាំស្ថាប័នមួយនេះអស់រយៈពេល៨ឆ្នាំឬ២អាណត្តិ ជិត ១០ឆ្នាំ។

កាលនៅកាន់ដំណែងនាយកប្រតិបត្តិអង្គការតម្លាភាព លោកក៏ធ្លាប់ត្រូវបានស្ថានប័នអន្តរជាតិប្រចាំនៅសាកលវិទ្យាល័យ British Columbia ស្ថិតនៅប្រទេសកាណាដា បាន ប្រកាសជាសាធារណ : អំពីសមាសភាពរបស់លោកជា សមាជិកក្រុមប្រឹក្សាភិបាលនៃពានរង្វាន់ Allard Prize សម្រាប់សុចរិតភាពអន្តរជាតិ។ ពានរង្វាន់នេះគឺមានទឹកប្រាក់ 100,000$ សម្រាប់ផ្តល់ជូនដល់សកម្មជនប្រឆាំងអំពើពុករលួយនិងសកម្មជនសិទ្ធិមនុស្ស ដែលប្រថុយជីវិត និង ការគ្រោះថ្នាក់នានាដើម្បីបុព្វហេតុពិភពលោកមានភាពស្អាតស្អំ និងការគោរពសិទ្ធិមនុស្ស ។

ក្រោយចាកចេញពីអង្គការសង្គមសុីវិល លោក ព្រាប កុល ចាប់ផ្តើមហក់ចូលប្រឡូកក្នុងវិស័យជំនួញអចលនទ្រព្យវិញម្តង ជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Century 21 Zillion Holding ។

បទពិសោធន៍ការងារ

• ២០១២ ៖ នាយក ប្រតិបត្តិ នៃ អង្គការតម្លភាព កម្ពុជា[១] (TI Cambodia)
• ២០១០ ៖ អគ្គរដ្ឋទូត សន្តិភាព នៃ សហព័ន្ធ សន្តិភាព សាកល
• ២០១០ ៖ អ្នក បណ្ដុះបណ្ដាល ដែល ទទួល បាន សញ្ញាបត្រ បញ្ជាក់ ពី មជ្ឈមណ្ឌល Oxford សម្រាប់ ភាព ជា អ្នក ដឹក នាំ, ប្រទេស អង់គ្លេស
• ២០១០ ៖ ស្ថាបនិក YESWECAN
• ២០០៩ ៖ នាយកប្រតិបត្តិ នៅ ក្រុមហ៊ុន AngkorOne.com
• ២០០៨ ៖ ទីប្រឹក្សា កម្មវិធី នៅ ធនាគារពិភពលោក
• ២០០៧ ៖ អនុប្រធាន សម្របសម្រួល កម្មវិធី នៅ ធនាគារ ពិភពលោក
• ២០០៦ ៖ អ្នក គ្រប់គ្រង កម្មវិធី ជាន់ ខ្ពស់ នៅ វិទ្យាស្ថាន ជាតិ ប្រជាធិបតេយ្យ (NDI)
• ២០០៥ ៖ អ្នក គ្រប់គ្រង កម្មវិធីនៅ វិទ្យាស្ថាន ជាតិ ប្រជាធិបតេយ្យ (NDI)
• ២០០៣ ៖ មន្ត្រី កម្មវិធី ជាន់ ខ្ពស់ នៅ វិទ្យាស្ថាន ជាតិ ប្រជាធិបតេយ្យ (NDI)
• ២០០២ ៖ មន្ត្រី កម្មវិធី នៅ វិទ្យាស្ថាន ជាតិ ប្រជាធិបតេយ្យ (NDI)
• ២០០២ ៖ អ្នក បក ប្រែ / ជំនួយ ការ នៅ សហព័ន្ធ សហភាព អឺរ៉ុប (EU)
• ២០០០ ៖ អភិបាល នៅ Church World Service (CWS)
• ១៩៩៧ ៖ ជំនួយការ ការិយាល័យនៅ Chruch World Service (CWS)
• ១៩៩៣ ៖ គ្រូ បង្រៀន អង់គ្លេស
• ១៩៨៩ ៖ អ្នកចម្រៀង