សម្តេចតេជោ ហ៊ុន សែន រិះគន់ក្រុមហ៊ុន Home Internet ដែលមានសេវាមហាអន់ជាងគេនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានរិះគន់ចំៗទៅលើក្រុមហ៊ុន HOME INTERNET ឲ្យពង្រឹងសេវាអ៊ីនធើនណិតឡើងវិញ ដែលសម្តេចចាត់ទុកថា ជាក្រុមហ៊ុនមហាអន់ក្នុងការផ្តល់សេវាអ៊ីនធើណិតនៅកម្ពុជា ហើយចំពោះបុគ្គលិកក្រុមហ៊ុននេះវិញឫកធំជាងនាយករដ្ឋមន្ត្រីសម័យ លន់ណល់ទៅទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មានប្រសាសន៍ក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅព្រឹកទី២៤ ខែឧសភានេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចុះពិនិត្យក្រុមហ៊ុននេះ ដែលសម្តេចថា កុំគិតតែពីយកលុយពីអតិថិជន តែមិនធ្វើការ។

ទន្ទឹមនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានក្រើនរំលឹកដល់ណ្ដាក្រុមហ៊ុនអ៊ីនធឺណិតទាំងអស់ ត្រូវផ្ដល់សេវាដល់ពលរដ្ឋឲ្យបានល្អតាមការណែនាំរបស់ក្រសួងក្រសួងប្រៃសណីយ៍ដែលបានដាក់ចេញ ហើយសុំឲ្យបណ្តាញអ៊ីនធើណិតនានាតម្លើងអង់តែនឲ្យបានច្រើន៕

អត្ថបទ៖ អក្ខរា