គម្រោងផ្លូវល្បឿនលឿនទី២ ភ្នំពេញ-បាវិត នឹងបើកការសាងសង់ នៅថ្ងៃស្អែកនេះហើយ

សង្គម​និង​សេដ្ឋកិច្ច

គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ដែលជាគម្រោងផ្លូវល្បឿនលឿនទី២ នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ នឹងបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២៣នេះ។ពិធីសម្ពោធ បើកការសាងសង់នេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរបញ្ជាក់ផងដែរថា គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត មានប្រវែងសរុបប្រមាណ ១៣៥ គីឡូម៉ែត្រ មាន៤គន្លង ឆ្លងកាត់ខេត្តចំនួន៣ រួមមាន ខេត្តកណ្តាល ព្រៃវែង និងខេត្តស្វាយរៀង។ គម្រោងផ្លូវល្បឿនលឿននេះ អាចនឹងត្រូវចំណាយថវិកាប្រមាណ ១,៣៥ពាន់លានដុល្លារ ត្រូវបានវិនិយោគដោយក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ (Build-Operate-Transfer) ហៅកាត់ថា BOT ដូចគ្នាទៅនឹងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុដែរ ដោយក្រុមហ៊ុនធ្វើប្រតិបត្តិការរយៈពេល៥០ឆ្នាំ មុនពេលផ្ទេរជូនរាជរដ្ឋាភិបាល។

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងតភ្ជាប់ជាមួយគម្រោងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ របស់ប្រទេសវៀតណាម ដែលរំពឹងថារួចរាល់តំណាលគ្នា។បើតាមការគ្រោងទុក គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត អាចនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ខាងមុខ៕