បារាំង នឹងបន្តពង្រីកកិច្ចសហការជាមួយកម្ពុជា ដោយផ្តោតទៅលើគោលដៅសំខាន់ៗចំនួន៣

សង្គម​និង​សេដ្ឋកិច្ច

ប្រធានក្រុមប្រឹក្សាភិបាលរបស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បានប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានលើវិស័យអាទិភាពដែលមានស្រាប់ ពិសេសផ្តោតទៅលើគោលដៅសំខាន់ៗចំនួន៣ ដើម្បីជំរុញកំណើន សេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ពិសេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

 នេះបើតាមសេចក្តីប្រកាសស្ដីពីជំនួបពិភាក្សាការងាររវាង លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក Philippe LE HOUEROU ប្រធានក្រុមប្រឹក្សាភិបាលរបស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ដែលផ្សាយចេញនៅថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០២៣។

នាឱកាសជំនួបនោះ លោក Philippe LE HOUEROU បានលើកឡើងថា AFD នៅតែរក្សា កិច្ចសហប្រតិបត្តិការហិរញ្ញប្បទានលើវិស័យអាទិភាពដែលមានស្រាប់ ដែលស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជា និងយុទ្ធសាស្ត្ររបស់ AFD (Country Strategy 2022-2026) ដែលផ្តោតទៅលើគោលដៅសំខាន់បី រួមមាន: ១, ការអភិវឌ្ឍដែលបន្សំទៅនឹងបម្រែបម្រួលអាកាសធាតុ និងកាត់បន្ថយការបំភាយឧស្ម័នកាបូន, ២. ការចូលរួមបង្កើតការងារ និងកំណើនសេដ្ឋកិច្ច និង អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព និងអភិបាលកិច្ចល្អ ។

ជាមួយគ្នានេះ ប្រធានក្រុមប្រឹក្សាភិបាលបារាំងរូបនេះ ក៏បានគូសបញ្ជាក់ទៀតថា បារាំងនឹង បន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការដែលមានស្រាប់ ដើម្បីចូលរួមចំណែកដ៍សំខាន់ក្នុងការធ្វើប្រតិបត្តិការ នៃមហិច្ឆតាអភិវឌ្ឍន៍របស់ប្រធាននាធិបតីបារាំង Emmanuel Macron ដែលបានប្ដេជ្ញាសម្រេចគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងការកាត់បន្ថយភាពក្រីក្រ ពង្រឹងសុខមាលភាពសង្គម និងជំរុញកំណើន សេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ពិសេសកម្ពុជា ដោយផ្តោតជាសំខាន់ទៅលើការបម្រែបម្រួល អាកាសធាតុ ហិរញ្ញវត្ថុបៃតង ស្របតាមខ្លឹមសារនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ។

ជាការឆ្លើយតប លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋា- ភិបាល និងប្រជាពលរដ្ឋបារាំង ដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍន៍កម្ពុជារហូតរៀងមក ។ ក្នុងនាម ជាដៃគូអភិវឌ្ឍន៍ដ៍មានសារៈសំខាន់, បារាំង តាមរយៈ AFD បានផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ ឥណទាន សម្បទាន ជំនួយបច្ចេកទេស និងហិរញ្ញប្បទានឥតសំណង ក្នុងការអភិវឌ្ឍនៅកម្ពុជា ដោយផ្តោតលើវិស័យ កសិកម្ម សុខាភិបាល វប្បធម៌ បរិស្ថាន មីក្រូហិរញ្ញវត្ថុ ជំនួយបច្ចេកទេស ទេសចរណ៍ ទឹកស្អាត អប់រំ និង ថាមពល (អគ្គិសនីកម្ពុជា) ។

លោកឧបនាយករដ្ឋមន្ត្រី លោក អូន ព័ន្ធមុនីរ័ត្ន ក៍បានគូសបញ្ជាក់ទៀតថា កម្ពុជាខិតខំប្រឹងប្រែងកែ ទម្រង់លើគ្រប់ផ្នែក គ្រប់វិស័យ ដាក់ចេញនូវយុទ្ធសាស្ត្រនានា ដើម្បីទាក់ទាញវិនិយោគិន ដោយសម្រួល និងបង្កើតបរិយាកាសអំណោយផលដល់ការធ្វើអាជីវកម្ម និងការវិនិយោគ តាមរយៈ ការដាក់ឱ្យអនុវត្តនូវ ច្បាប់ស្តីពីវិនិយោគ, ច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋនិងឯកជន និងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដើម្បីធ្វើបរិវត្តកម្មឌីជីថល (Digital Transformation) ក្នុង វិស័យសាធារណៈ និងឯកជន ដើម្បីជំរុញល្បឿននៃការស្តារសេដ្ឋកិច្ចជាតិឱ្យបានលឿន ។

ទន្ទឹមនេះ កម្ពុជា បានដាក់ចេញនូវគោលនយោបាយសំខាន់ៗមួយចំនួនទៀត ដូចជា៖ គោលនយោបាយសារពើពន្ធ ដើម្បី ជំរុញការប្រើប្រាស់យាន្តជំនិះដែលមិនប៉ះពាល់ដល់បរិស្ថាន, គោលនយោបាយជាតិស្តីពីប្រសិទ្ធិភាពថាមពល, យុទ្ធសាស្ត្រអភិវឌ្ឍសហគ្រាសធនតូច និងមធ្យមឆ្នាំ២០២២-២០២៦ ជាដើម៕

អត្ថបទ៖ ពិសី