រដ្ឋាភិបាល អនុញ្ញាតឲ្យបើករោងចក្រផលិតស៊ីម៉ង់ត៍ថ្មីមួយកន្លែងទៀត

សង្គម​និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគរោងកចក្រផលិតស៊ីម៉ង់ត៍ ថ្មីមួយកន្លែងទៀតក្នុងទំហំទុនប្រមាណ ៩៦លានដុល្លារអាមេរិក ហើយអាចបង្កើតការងារបានប្រមាណ ៩៧៩កន្លែង។ នេះបើតាមឲ្យដឹងពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ CDC នារសៀលថ្ងៃទី១៩ ខែមិថុនានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រោងចក្រដែលគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចអនុញ្ញាតបើកដំណើរការអាជីវកម្មនោះ មានឈ្មោះថា “DONGFANG JUNMA CEMENT CO., LTD” ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

បើតាមរបាយការណ៍ក្រសួងរ៉ែ និងឋាមពល បច្ចុប្បន្ននេះកម្ពុជា មានក្រុមហ៊ុនផលិតស៊ីម៉ងតិ៍ចំនួនប្រមាណ ៥ រួមមាន៖  ក្រុមហ៊ុនកំពត ស៊ីមេន (Kampot cement co.,Ltd), ២៖ ក្រុមហ៊ុនជីបម៉ុង អ៉ិនស៊ី ស៊ីមេន ខបភើរេសិន (Chip Mong Insee Cement Corporation), ៣៖ ក្រុមហ៊ុនស៊ីម៉ង់ត៍ ចក្រីទីង (Cambodia Cement Chakrey Ting Factory Co., Ltd) ៤៖ ក្រុមហ៊ុនបាត់ដំបង ខនស៍ ស៊ីមេន (Battambang Conch Cement Company Limited) និង៥៖ ក្រុមហ៊ុន ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ខមភេនី លីមីធីត (Thai Boom Roong Cement Co.,Ltd) ជាដើម៕