ចៅប្រសារលោក ជា សុផារ៉ា ឈ្នះមេដាយមាស ប្រាក់ និងពានរង្វាន់លំដាប់ពិភពលោក World Scholar’s Cup

សង្គម​និង​សេដ្ឋកិច្ច

កូនស្រីអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ត្រូវជាចៅប្រសារលោក ជា សុផារ៉ា ឈ្នះបានមេដាយមាស ប្រាក់ ក្នុងវិញ្ញាសារប្រកួតផ្សេងៗគ្នា នៅប្រទេសអាមេរិក និងកូរ៉េខាងត្បូង កាលថ្ងៃទី១៩ ​ខែកក្កដា​ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើទំព័រហ្វេសប៊ុកកាលថ្ងៃពុធ ទី១៨ ខែកក្កដា លោក ឃួង ស្រេង បានប្រកាសអបអរសាទរកូនស្រីខ្លួន ដែលបានឈ្នះមេដាយមាសសម្រាប់ការប្រកួតសរសេរតែងសេចក្តីជាក្រុម, មេដាយប្រាក់សម្រាប់ការប្រកួតការជជែកវែកញែកជាក្រុម, មេដាយមាសសម្រាប់ការប្រកួតសរសេរតែងសេចក្តីជាបុគ្គល,មេដាយប្រាក់សម្រាប់ការប្រកួតការជជែកវែកញែកជាបុគ្គល និងទទួលបានសិទ្ធចូលប្រកួតផ្តាច់ព្រាត់ពានរង្វាន់នៅសកលវិទ្យាល័យយេល (Yale University) ក្នុងចំណោមសិស្សានុសិស្សជាង២០០០នាក់មកពីបណ្តាប្រទេសជាង២០ចូលរួម​ នៃសហរដ្ឋអាមេរិក​ ក្នុងកម្មវិធីប្រកួតពានរង្វាន់ពិភពលោក (World Scholar’s Cup) វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (Global Round) នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

កូនស្រីលោក ឃួង ស្រេង ដែលទទួលបានមេដាយមាស ប្រាក់ និងពាន់រង្វាន់ពីកម្មវិធីលំដាប់ពិភពលោកនេះ មានឈ្មោះថា ឃួង ស៊ីណាម៉ាលីន ជាអនាតភរិយាលោក អ៊ាង និតិភពដេនីស ទើបទទួល​សញ្ញាបត្រ​ថ្នាក់​អនុបណ្ឌិត​ផ្នែក​សិក្សា​អន្តរជាតិ និង​ការទូត (Masters of International Studies and Diplomacy) នៅ​សាកលវិទ្យាល័យ​ SOAS University of London នៃ​ចក្រភព​អង់គ្លេស ​​កាល​ពី​ថ្ងៃទី​៣០ ខែ​កក្កដា ឆ្នាំ​២០២២។

លោក និតិភពដេនីស ​​គឺជាកូន​ប្រុស​របស់​​លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន និង​ជា​ជំនួយ​ការ​ផ្ទាល់​របស់​សម្តេច​តេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនិងភរិយា​​លោក​ជំទាវ ជា សុផាកន្នី ដែលជាកូនស្រីឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា។

លោក និតិភពដេនីស បាន​ចូលរោង​សិរីមង្គល​ពិធី​ចូលចែចូវ​​ជាមួយ​​អនាគត​ភរិយា​របស់​ខ្លួន កញ្ញា ឃួន ស៊ីណា​ម៉ាលីន កូនស្រី របស់លោក ឃួង ស្រេង កាល​ពី​ថ្ងៃទី​០៦ ខែមិនា ឆ្នាំ២០២២៕