ក្រសួងពាណិជ្ជកម្ម ប្រកាសពីតម្លៃប្រេងសាំង និងម៉ាស៊ូតនៅកម្ពុជា បន្តកើនឡើង

សង្គម​និង​សេដ្ឋកិច្ច

តម្លៃ​ប្រេងសាំងនៅកម្ពុជា បានកើនឡើង៤០០រៀល ខណៈប្រងម៉ាស៊ូត បានកើនឡើង៤៥០ រៀល ក្នុងមួយលីត្រ រហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹង នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់បន្ថែមថា តម្លៃប្រេងឥន្ធនៈ ដែលត្រូវលក់រាយតាមបណ្ដាស្ថានីយនានាក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ដោយនៅក្នុងនោះតម្លៃប្រេងសាំងធម្មតាត្រូវលក់រាយក្នុងមួយលីត្រ៤.៥៥០ រៀល និងម៉ាស៊ូតលក់រាយ៤.៤៥០រៀលក្នុងមួយលីត្រ។ តម្លៃនេះបើប្រៀបធៀបត្រឹមថ្ងៃទី១១ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ឃើញថា តម្លៃ​ប្រេងសាំងនៅកម្ពុជា បានកើនឡើង៤០០រៀល ខណៈប្រងម៉ាស៊ូត បានកើនឡើង៤៥០ រៀល ក្នុងមួយលីត្រ។

គួរបញ្ជាក់ថា ការ​កំណត់​តម្លៃ​ប្រេង​នេះ គឺផ្អែក​ទៅលើ​ទីផ្សារ​អន្តរជាតិ​ ប៉ុន្តែដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាលកម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​សម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេង​ឥន្ទ​នៈ​នេះ​ចំនួន​៦,៥ សេន​ដុល្លារ​ ក្នុង​មួយ​លី​ត្រ​រួចទៅហើយ៕

អត្ថបទ៖ ពិសី