ប្រធានក្រុមប្រឹក្សាភិបាល ID CAPITAL ក្លាយជាសមាជិកថ្មី របស់សភាពាណិជ្ជកម្មកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

លោក​បណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាល អាយឌី ឃែភីថល ម.ក (ID CAPITAL PLC.) បាន​ក្លាយ​ជា​សមាជិក​ថ្មី​​​ នៃ​សភាពាណិជ្ជកម្ម​​កម្ពុជា។ នេះ​បើ​តាម​សេចក្តីប្រកាស​​ព័ត៌មាន​របស់​សភាពាណិជ្ជកម្ម​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អាយឌី ឃែភីថល ម.ក ជាក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ ដែល​មាន​អាសយដ្ឋាន​ស្ថិត​នៅ អគារ Flatiron Unit ១៥-១៦ ជាន់ទី២៥ ផ្លូវលេខ ១០២ ភូមិ១ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ជាយុវជនឆ្នើមមួយរូប ដែលលះបង់​និង​តែង​ចូល​រួម​ក្នុងកិច្ចការសង្គម និងមានតួនាទីសំខាន់ៗក្នុងកិច្ចការសង្គម​​ជា​ច្រើន​ដូចជា៖ ប្រធានក្រុមប្រឹក្សាភិបាល សមាគមវិនិយោគិន​នវានុវត្តន៍ និងអភិវឌ្ឍន៍, ប្រធានអង្គការយុវជនដើម្បីមាតុភូមិ, ស្ថាបនិក និងជាប្រធាន ក្រុមការងារ​មូលនិធិ​កម្ពុជាប្រឆាំងកូវីដ១៩, អនុប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា, សមាជិកក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, សមាជិកគណៈកម្មការ​ចំពោះកិច្ចចាក់​វាក់សាំង​កូវីដ-១៩ ទូទាំងប្រទេស, អតីតប្រធានក្រុមអតីតនិស្សិតកម្ពុជា នៃសាលាគោលនយោបាយលីក្វាងយូរ និង​ធ្លាប់​ទទួល Awards កម្រិតជាតិ និងអន្តរជាតិផ្សេងៗជាច្រើនដូចជា “Rising Star” ពី ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក-អាស៊ាន៕