កម្ពុជារំពឹងថាទទួលភ្ញៀវទេសចរបរទេស កើនឡើងលើសពីការគ្រោងទុកក្នុងឆ្នាំ២០២៣នេះ

សង្គម​និង​សេដ្ឋកិច្ច

ក្នុងឆ្នំា២០២៣នេះ កម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរបរទេសកើនឡើងលើសផែនការឬលើការគ្រោងទុកកាលពីដើមឆ្នាំមានជាង៤លាននាក់។ប៉ុន្តែគិតត្រឹមរយៈពេល៧ខែ កម្ពុជាទទួលបានភ្ញៀវទេសចរបទេសបានចូលមកទស្សនាកម្ពុជា បានជាង៣លាននាក់ហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ផ្អែកទៅលើទិន្នន័យនៃចំនួនភ្ញៀវទេសចរបរទេសខាងលើនេះ លោកស្រី ឆាយ ស៊ីលីន ប្រធានសមាគទេសចរណ៍កម្ពុជា មានប្រសាសន៍ថា តួលេខនៃចំនួនភ្ញៀវទេសចរបរទេសដែលកម្ពុជាទទួលបានជាង៣លាននាក់ ក្នុងរយៈពេល៧ខែ នៃឆ្នាំ២០២៣នេះ វាជាចំនួនមួយលើសពីការរំពឹងទុកបន្តិចហើយ  ព្រោះការរំពឹងទុករបស់យើងកាលពីដើមឆ្នាំមានតែជាង៤លាននាក់ទេ ប៉ុន្តែមកដល់ពេលនេះយើងទទួលបានជាង៣លាននាក់ អីចឹងដល់បំណាច់ឆ្នាំ២០២៣ខាងមុខនេះ យើងនឹងទទួលបានភ្ញៀវទេសចរបរទេសចូលមកទស្សនាកម្ពុជាកើនឡើងលើសពីការរំពឹងទុក។

លោកស្រី សង្កត់ធ្ងន់ថា «នេះជាចំនួនមួយវិជ្ជមានមែនទែនសម្រាប់វិស័យទេសចរណ៍ ហើយវាបង្ហាញឱ្យឃើញថាយើងកំពុងឈានទៅមុខក្នុងការទទួលបានភ្ញៀវទេសចរបរទេស នេះយើងមិនទាន់ទទួលបានភ្ញៀវទេសចរចិនបានពេញលេញផង គ្រាន់តែភ្ញៀវទូទៅប៉ុណ្ណោះ។ចំនួនភ្ញៀវទេសចរបរទេសនេះ កំពុងធ្វើឱ្យវិស័យទេសចរណ៍កម្ពុជាកម្រើកឡើង ធ្វើឱ្យប្រតិបត្តិករទេសចរណ៍ក្នុងស្រុកមានទឹកមាត់លេបឬចាប់ផ្តើមមានភាពប្រសើរឡើងវិញសន្សឹមៗ»។

បើតាមប្រធានសមាគមទេសចរណ៍កម្ពុជា ទេសចរបរទេសចូលមកទស្សនាកម្ពុជាច្រើននៅដើមឆ្នាំ២០២៣ ហើយមានការថមថយចាប់ពីខែមេសា តែមកដល់ខែកក្កដា កន្លងទៅថ្មីៗនេះ ភ្ញៀវចាប់ផ្តើមមានសន្ទុះឡើងវិញ។

បើតាមលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា កត្តាដែលចូលរួមជំរុញឬទាក់ទាញភ្ញៀវទេសចរបរទេសចូលមកកម្ពុជា គឺមានកត្តាសុខសន្តិភាព,ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់,ក្រសួងទេសចរណ៍តែងតែផ្តោតទៅលើការរៀបចំនៅតាមរមណីយដ្ឋាន,វិស័យឯកជនបានវិលត្រឡប់ចូលមកធ្វើអាជីវកម្មក្នុងវិស័យនេះឡើងវិញ ហើយធ្វើសកម្មភាពផ្សព្វផ្សាយជាច្រើនតាមរយៈសមាគម។លើសពីនេះ វិស័យទេសចរណ៍បានបង្កើតឡើងនៅផលិតផលទេសចរណ៍ថ្មីៗ ហើយរាជរដ្ឋាភិបាលបានបង្កើតនៅព្រឹត្តិការណ៍ជាច្រើននៅពេលកន្លងមក ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរបរទេរសឱ្យចូលមកទស្សនានៅកម្ពុជា៕

អត្ថបទ៖សារេត