លោក សេដ្ឋា ថាវីស៊ីន ថ្លែងអំណរគុណពលករកម្ពុជាដែលបានទៅធ្វើការនៅប្រទេសថៃបានរួមចំណែកដល់សេដ្ឋកិច្ចរបស់ថៃ

សង្គម​និង​សេដ្ឋកិច្ច

របាយការណ៍រ​បស់ក្រសួងការងារ​ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ​ បានបង្ហាញថា គិតត្រឹ​ម​ដើ​ម​ឆ្នាំ​២០២៣​ ចំនួនពលករ​កម្ពុជា​កំពុង​ធ្វើការ​នៅក្រៅប្រទេស​មានចំនួន​សរុប​១,៣២លាននាក់​ ក្នុងនោះប្រទេស​ថៃ មានចំនួនច្រើនជាង​គឺ១,២លាននាក់ កូរ៉េ​ខាង​ត្បូង​​មានចំនួនជិត​៥ម៉ឺននាក់ ជប៉ុន​មានចំនួន​១ម៉ឺន​៦ពាន់​នាក់ ម៉ាឡេស៊ីមាន២ម៉ឺន២ពាន់នាក់ សិង្ហបុរី​មានចំនួន​ ៨៥១​នាក់ ទីក្រុង​ហុង​កុង​មានចំនួន​២១៥នាក់ និងអារ៉ាប់ប៊ីសាអូឌីត​មានចំនួន១១នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងចំណោមពលករ​ធ្វើការនៅក្រៅប្រទេស​ទាំង​អស់នេះ ក្នុងមួយឆ្នាំបានផ្ញើប្រាក់ត្រលប់មក​ឱ្យបងប្អូន​សាច់ញាតិ​ក្នុងប្រទេស​វិញ​មានចំនួន​២,៧ពាន់លានដុល្លារ​អាមេរិក ក្នុងនោះប្រាក់ដែលផ្ញើពីប្រទេសថៃ​ក៏មានចំនួនច្រើនជាង​គេ​ដែរ​ក្នុងមួយឆ្នាំៗ។

លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ បានថ្លែងអំណរគុណចំពោះពលករកម្ពុជាដែលបានទៅធ្វើការនៅប្រទេសថៃ ដែលបានរួមចំណែកដល់សេដ្ឋកិច្ចរបស់ថៃ ហើយលោកបានធានាអះអាងថា នឹងយកចិត្តទុកដាក់ចំពោះពលករខ្មែរទាំងនោះ។ ការលើកឡើងយ៉ាងដូច្នេះរបស់នាយករដ្ឋមន្រ្តីថៃថ្មីរូបនេះ ធ្វើឡើងក្នុងជំនួបជាមួយអតីតនាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នារសៀលថ្ងៃទី២៨ ខែកញ្ញានេះ ក្នុងដំណើរទស្សនកិច្ចផ្លូវការលើកដំបូងមកកាន់កម្ពុជា។

ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន លោក សេដ្ឋា ថាវីស៊ីន បានប្រាប់ពីលទ្ធផលនៃការពិភាក្សាប្រកបដោយផ្លែផ្កា ជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្តីពីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទាំងអស់ ដើម្បីជំរុញទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំនិងរីកចម្រើនថែមទៀត។  

សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃការចរចាទ្វេភាគីរវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ។ សម្តេចតេជោបន្តថា ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះ សម្ដេចជាអតីតនាយករដ្ឋមន្ត្រី បានធ្វើការយ៉ាងខ្លាំងក្នុងការធ្វើទំនាក់ទំនងល្អ ជាមួយបណ្ដាប្រទេសជិតខាង បង្កើនកិច្ចសហប្រតិបត្តិការជាបណ្តាខេត្តជាប់គ្នា រវាងកងកម្លាំងប្រដាប់អាវុធទាំងសងខាង មានទំនាក់ទំនងពាណិជ្ជកម្មឆ្លងព្រំដែន រវាងប្រទេសទាំងពីរ ក៏ដូចជាជាមួយបណ្ដាប្រទេសឡាវនិងវៀតណាមផងដែរ។

សម្តេចតេជោមានប្រសាសន៍ថា៖ ប្រទេសជាប់ភូមិផងរបងជាមួយត្រូវមានកិច្ចសហការល្អលើគ្រប់វិស័យ ពិសេសវិស័យពាណិជ្ជកម្ម ការឆ្លងកាត់ ទៅវិញទៅមករបស់ប្រជាជន ក៏ដូចជាការធ្វើសមយុទ្ធក្នុងការជួយសង្គ្រោះគ្នា ក្នុងគ្រោះមហន្តរាយធម្មជាតិ មានភ្លើងឆេះព្រៃ មានទឹក ជំនន់ និងការជួយគ្នាទៅវិញទៅវិញទៅមកជាពិសេសចំពោះប្រជាជននៅតាមបណ្ដាព្រំដែនសម្រួលការឆ្លងកាត់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ការចេញចូលដើម្បីធ្វើពាណិជ្ជកម្ម ក៏ដូចជាការទៅព្យាបាលជំងឺ។ល