លោក អាន ឬទ្ធី កំពុងកាក់កបនិងការដំាបន្លែស្ពៃតឿលើទឹក ក្រោយបោះបង់មុខរបរចិញ្ចឹមជ្រូក

សង្គម​និង​សេដ្ឋកិច្ច

ក្រោយពីអស់ជម្រើស លោក អាន ឬទ្ធី បានសម្រេចបោះបង់មុខរបរចិញ្ចឹមជ្រូករបស់ខ្លួនកាលពីខែមិថុនា ឆ្នំា២០២៣ ងាកមកដំាបន្លែស្ពៃតឿនៅលើទឹកឬហៅថា Hydroponics ។បច្ចុប្បន្នអាចនិយាយបានថា លោកកំពុងនិងកាក់កបជាមួយនឹងមុខរបរថ្មីរបស់ខ្លួន បន្ទាប់ពីបានចាប់ផ្តើមកាលពីខែសីហា ឆ្នំា២០២៣កន្លងទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក អាន ឬទ្ធី អតីតអ្នកចិញ្ចឹមជ្រូកនៅខាងខេត្តសៀមរាប បានឱ្យដឹងថា មកដល់ពេលនេះខ្ញុំបានផ្អាកមុខរបរចិញ្ជឹមជ្រូកអស់មួយរយៈហើយ ហើយ ងាកមកដំាបន្លែលើទឹក ឬហៅថា Hydroponics ។មុខរបរថ្មីនេះ បើប្រៀបធៀបទៅនិងការចិញ្ចឹមជ្រូកនៅពេលកន្លងមកក៏ដូចនៅពេលសព្វថ្ងៃនេះ ការដំាបន្លែលើទឹកនេះវាមិនមានហានិភ័យនោះទេ គ្រាន់យើងទទួលបានប្រាក់ចំណេញតិច ខុសពីការចិញ្ចឹមជ្រូក ចំណាយទុនច្រើនខាតប្រាក់ច្រើន។

លោកបន្តថា តម្លៃស្ពៃតឿស្ថិតក្នុងកំឡុងពេលប្រជាកសិករក្នុងស្រុក ពុំអាចធ្វើការដំាដុះបាន ស្ពៃតឿលក់នៅទីផ្សារមានតម្លៃខ្ពស់ ពោលក្នុងមួយគីឡូក្រាមលក់បានថ្លៃ ៥ពាន់រៀល ហើយអ្នកលើកយកទៅបានអាចលក់បានថ្លៃ៨ពាន់រៀល។

បើតាមលោកអានឬទ្ធី ប្រៀបធៀបការដាំបន្លែលើទឹកទៅនិងការចិញ្ចឹមជ្រូកថា« បើគិតតាមភាពជាក់ស្តែង ស្ពៃតឿចំណាយពេលដំាដុះនិងថែទំាប្រើពេលតែ៣សប្តាហ៍ប្រមូលផលម្តងអាចលក់បានថ្លៃ៥ពាន់រៀលក្នុងមួយគីឡូក្រាម ហើយបើជ្រូកយើងចំណាយពេលចិញ្ចឹមជាង៤ខែទៅ៥ខែ អាចលក់បានថ្លៃ៧ពាន់រៀល។ដូចនេះការដំាបន្លែនៅក្នុងរដូវវស្សាមានលក្ខណៈល្អជាងមុខរបរការចិញ្ចឹមជ្រូកដូចទៅនិងមេឃនិងដី»។

លោកលើកឡើងថា ចាប់តំាងពីដំាបន្លែស្ពៃតឿលើទឹក នៅខែសីហារហូតមកទល់ពេលនេះទីផ្សារស្ពៃតឿនៅរក្សាបានទីផ្សារល្អដូចដើម។នៅក្នុងមួយថ្ងៃបើយើងអាចផលិតបាន១តោន ក៏ឈ្មួញទទួលទិញយកទំាងអស់គ្មានសល់។តួយ៉ាង នៅក្នុងមួយសប្តាហ៍កន្លងទៅ ដល់ពេលប្រមូលផលម្តងបានជាង១តោន ឈ្មួញប្រមូលទិញយកអស់ ។

ទាក់ទងនិងមុខរបរចិញ្ចឹមជ្រូក លោកថា «ខ្ញុំមិនទាន់ថាឈប់ចិញ្ចឹមជ្រូកទំាងស្រុងនោះទេ គ្រាន់តែផ្អាឈប់ចិញ្ចឹមមួយរយៈសិន ដោយសារតែពុំមិនមានទុនគ្រាប់គ្រាន់ ទុកទិញចំណីឱ្យជ្រូកស៊ីនៅលើមុខរបរចិញ្ចឹមជ្រូកនេះ»។

គួរបញ្ជាក់ថាថ្មីៗនេះសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្រេចដាក់ចេញនូវវិធានការ៖ (ទី១) ក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវពង្រឹងឱ្យបានម៉ាត់ចត់នៅការហាមនាំចូលម្ហូប ចំណីអាហារណាដែលខូចគុណភាព ឬគុណភាពទាប ដែលប៉ះពាល់ដល់សុខភាព មិនថាឡើយ សាច់ជ្រូកបង្កក មាន់ ស៊ុត ត្រី ខុសច្បាប់ មកព្រះរាជាណាចក្រកម្ពុជា,(ទី២) កំណត់ច្រកទ្វារព្រំដែនដែលអនុញ្ញាតឱ្យវៀតណាម ការនាំចូលសាច់ជ្រូកបង្កក មាន់ ស៊ុត និងត្រីដើម្បីបង្កភាពងាយស្រួលក្នុងការគ្រប់គ្រងនិងត្រួតពិនិត្យការនាំចូលខុសច្បាប់ផ្សេងៗ និងទី(៣) ធ្វើវិសោធនកម្មអនុក្រឹត្យលេខ១៧ អនក្រ.បក ស្តីពីការដាក់ឱ្យប្រើប្រាស់ បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ ដើម្បីតម្រូវឱ្យមានការស្នើសុំសិលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ចំពោះការនាំចូលសាច់ជ្រូកបង្កក មាន់ ស៊ុត ត្រី សំដៅធានាពិនិត្យគុណភាពនិងការពារសុខភាពរបស់ប្រជាជន ស្របទៅតាមបទដ្ឋានគតិយុត្តិជាធរមាន ទៅក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទត្រូវប្រើប្រាស់ប្រព័ន្ធបញ្ជរតែមួយ សម្រាប់ស្រួលដល់ការស្នើសុំលិខិតអនុញ្ញាតឱ្យបានលឿន»៕អត្ថបទ៖សារេត