សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសើររដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្មី ដែលនិយាយតិចធ្វើច្រើន

សង្គម​និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណ និងកោតសរសេរឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្មី ក្នុងរយៈពេល១០០ថ្ងៃ នៃការខិតខំបន្តនូវសមិទ្ធផលដែលរាជរដ្ឋាភិបាលអាណត្តិមុនៗ បានកសាង ពិសេសក្នុងវិស័យទេសចរណ៍ ដែលឯកឧត្តមបានទទួលដឹកនាំបន្តពីអតីតរដ្ឋមន្ត្រីក្រសួងទេសចរណ៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចមើលឃើញថា ក្នុងរយៈពេល១០០ថ្ងៃមកនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្មី មិនមែននៅស្ងៀមទេ ឯកឧត្តម សុខ សូកេន គឺថាអ្នកនិយាយតិចធ្វើច្រើន មិនសូវលឺនិយាយទេ ប៉ុន្តែឃើញចុះទៅជួបសហគមន៍កំពង់ភ្លុក បឹងទន្លេសាប ជួបប្រតិបត្តិករទេសចរណ៍នៅសៀមរាប កែប ចុះជួបផ្ទាល់ ក្តាបស្ថានការណ៍ផ្ទាល់ ដើម្បីរៀបចំផែនការផ្ទាល់ រៀបចំជាមួយមន្ត្រីរបស់ខ្លួន ដូចសម្តេចតេជោធ្លាប់មានប្រសាសន៍ថា កុំឲ្យដូចមន្ត្រីជើង១០ មន្ត្រីជើង២ ហើយ១០០ថ្ងៃនេះ សរបញ្ជាក់ថាក្រសួងទេសចរណ៍ គឺដឹកនាំដោយរដ្ឋមន្ត្រីជើង២ ចុះគ្រប់កន្លែង ដែលសកម្មភាពនេះត្រូវតែបន្ត។

ការថ្លែងកោតសរសើររបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីបែបនេះ ក្នុងពិធីបិទជាផ្លូវការពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេស​ចរណ៍» នៅខេត្តកែប នារាត្រីថ្ងៃអាទិត្យ ទី៣ ខែធ្នូ ឆ្នាំ២០២៣៕

អត្ថបទ៖ អក្ខរា

ឯកឧត្តម សុខ សូកេន