មួយខែដើមឆ្នាំនេះ រដ្ឋអនុម័តគម្រោងវិនិយោគ៣២ ក្នុងទុនប្រមាណជាង១៨៧លានដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

នៅពេញមួយខែមករា ដើមឆ្នាំ២០២៤ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងចំនួន៣២ដោយប្រើទុនវិនិយោគសរុបប្រមាណជាង ១៨៧លានដុល្លារ។ នេះបើតាមរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍ CDC បានឱ្យដឹងថា កាលពីខែមករា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មី និងគម្រោងពង្រីក ផលិតកម្មចំនួន ៣២គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ១៨៧លានដុល្លារ និងអាចបង្កើតការងារបានប្រមាណជិត ២៩ពាន់កន្លែង។

បើតាម CDC គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែរួមមាន៖ គម្រោងបង្កើត រោងចក្រផលិតគ្រឿងអេឡិចត្រូនិកនៅស្រុកសំរោង ខេត្តតាកែវ, គម្រោងបង្កើតរោងចក្រផ្តុំដំឡើងម៉ូតូ កង់ រ៉ឺម៉ក (អគ្គិសនី) និងឧបករណ៍បញ្ចូល ឬសាកថ្ម នៅស្រុកកៀនស្វាយ ខេត្តកណ្តាល, គម្រោងបង្កើតរោងចក្រ កែច្នៃអាលុយមីញ៉ូម ដែក និងទង់ដែង នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ និង គម្រោងបង្កើតរោងចក្រតម្បាញ ក្រណាត់ និងកាត់ដេរសម្លៀកបំពាក់នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

សូមជម្រាបជូនថា នៅក្នុងខែមករា ឆ្នាំ២០២៤ ទុនវិនិយោគប្រមាណជាង ៧៨% មានប្រភពមកពី ប្រទេសចិន, ៩,៦៥% មកពីប្រទេសសិង្ហបុរី, ៥,៣៤% មកពីសហរដ្ឋអាម៉េរិក, ៣,៥៥% មកពីសាធារណរដ្ឋកូរ៉េ, និង ២,៧៣% មកពីប្រភពក្នុងស្រុក៕