«សេដ្ឋី និងជំនួញ» រដូវកាលទី៣ បន្តបេសកកម្មចែករំលែក ដើម្បីភាពរីកចម្រើន!

សង្គម​និង​សេដ្ឋកិច្ច

កម្មវិធី «សេដ្ឋី និងជំនួញ» ជាកម្មវិធីដែលបានបង្កើតឡើងដោយគេហទំព័រសារព័ត៌មានឧកញ៉ាញូស៍។ គិតមកដល់ឆ្នាំ២០២៤នេះ កម្មវិធីបានដំណើរចំនួន២រដូវកាល ដោយមានអ្នកឧកញ៉ា ឧកញ៉ា និងពាណិជ្ជករល្បីៗចូលរួមបង្ហាញពីប្រវត្តិនិងចែករំលែកបទសោធន៍ ហើយបានទទួលការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គោលដៅសំខាន់របស់កម្មវិធី គឺដកស្រង់ចំណេះដឹង គំនិតអភិវឌ្ឍន៍អាជីវកម្ម យន្តការដោះស្រាយបញ្ហា និងបទពិសោធន៍លើការគ្រប់គ្រងអាជីវកម្ម លើវិថីជំនួញ របស់អ្នកឧកញ៉ា ឧកញ៉ា និងពាណិជ្ជករល្បីៗនៅកម្ពុជាមកចែករំលែកជូនសាធារណជន ជាពិសេសសហគ្រិនជំនាន់ថ្មី ទុកជាទុនគំនិត ដើម្បីអភិវឌ្ឍន៍ជីវិតអាជីវកម្មរបស់ខ្លួន។

នៅក្នុងរដូវកាលទី៣នេះ កម្មវិធី «សេដ្ឋី និងជំនួញ» នឹងបន្តបេសកកម្មដកស្រង់ប្រវត្តិរឿងរ៉ាវ គំនិត និងចែករំលែកបទ ពិសោធន៍លើការគ្រប់គ្រងអាជីវកម្ម របស់អ្នកឧកញ៉ា ឧកញ៉ា និងពាណិជ្ជករល្បីៗ ដើម្បីភាពរីកចម្រើនទាំងអស់គ្នា។

កម្មវិធីសេដ្ឋីនិងជំនួញ អាចដំណើរការទៅបានគឺការក្រោមឧបត្ថម្ភពីក្រុមហ៊ុន វិរៈប៊ុនថាំ អេចប្រេស ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនទំនើប កន្លែងកម្សាន្តសំបូរបែបលំដាប់អភិជន និងទូកល្បឿនលឿនឈាងមុខគេនៅប្រទេសកម្ពុជា។

«សេដ្ឋី និងជំនួញ» រដូវកាលទី៣ ចែករំលែកដើម្បីភាពរីកចម្រើន- Share To Growth

វីដេអូឯកសារនេះ និងទ្រឹស្តីអាជីវកម្មជាច្រើនទៀតនឹងមានផ្សាយលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ សេដ្ឋីនិងជំនួញhttps://www.facebook.com/Millionaires.kh?mibextid=LQQJ4d Telegram សេដ្ឋីនិងជំនួញ https://t.me/MillionairesKh ព្រមទាំង TikTok and YouTube ផងដែរ។