គ្រាន់តែការរៀបមង្គលកូនស្រីម្ចាស់់ហាងប្រណិតនារី និងកំលោះសង្ហា វិសាល នរណាក៏លាន់មាត់អស្ចារ្យដែរ!

សង្គម​និង​សេដ្ឋកិច្ច

ថ្ងៃនេះ​កូន​ស្រី​ម្ចាស់​ហាង​កាត់ដេរ​ប្រណិត​នារី​បាន​ចូល​រោងការ​ជាមួយ​កំលោះ​សង្ហា ហេង សុខវិសាល ដែល​កូន​ក្រមុំ និង​កូន​កំលោះ​ជា​អ្នក​ផលិត​មាតិកា​ល្បីខ្លាំង​ប្រចាំ​ស្រុក​ខ្មែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នក​ទាំង ២ ពិតជា​គូស្នេហ៍​ដ៏​ស័ក្ដិសម​គ្នា​បំផុត​ទាំង​ឋានៈ​គ្រួសារ ដោយ​ខាង​ស្រី​មាន​ម្ដាយ​ជា​អ្នក​ជំនួញ​ល្បីល្បាញ​ខ្លាំង​ទាំង​ហាង​កាត់ដេរ​សម្លៀកបំពាក់ និង​សម្អាងការ មាន​ភ្ញៀវ​សុទ្ធតែ​លំដាប់​ឧកញ៉ា មន្ត្រី​រាជការ​អ្នកមុខអ្នកការ ទៅ​ទទួល​សេវាកម្ម ព្រម​ទាំង​កូន​កំលោះ​មាន​ឪពុកមា​លោក ហេង សុខគង់  រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍។

ងាក​ទៅ​មើល​ការ​រៀបចំ​ដេគ័រ​ផ្កា​​ក្នុង​ដឺព្រេមៀ សេនធ័រ សែនសុខ ៥ អាគារ​ជាប់គ្នា​តែម្ដង​គឺ អាគារ B.C.D.F.F ឃើញ​ថា​ស្អាត​លំដាប់​អភិជន​តែម្ដង។ ផ្កាភ្ញី​រៀបចំ​ពេញ ៥ អាគារ ហើយ​ម្ហូប​អាហារ​ផ្សេង​ៗ​ក៏​សម្បូរហូរហៀរ សឹងតែ​ដូច​ហាង​អាហារ​ប៊ូសហ្វេ​ទៅ​ហើយ បើ​ងាក​មើល​ទៅ​ភ្ញៀវ​ចូលរួម​វិញ គឺ​មាន​ទាំង​មិត្ត​សិល្បករ​ល្បីៗ អ្នកជំនួញ​ជាច្រើន និង​មន្ត្រី​រាជការ​ផង​ដែរ។

មង្គលការ​អ្នកបង្កើតមាតិកាល្បីឈ្មោះ ហេង សុខវិសាល និង ជា ស្រីនា ​រៀបចំ​ឡើង​រយៈពេល ២ ថ្ងៃ ហើយ​គ្រាន់តែ​ថ្ងៃ ២៧ ខែ​មីនា ឆ្នាំ ២០២៤ នេះ​ម្ចាស់​ដើម​ការ​បាន​រៀបចំ​កម្មវិធី​សំខាន់​ៗ​ជាច្រើនតាំង​ពី​ព្រឹក​ដូចជា ពិធី​សម្អាត​កេសា កូន​កំលោះ ពិធី​កាត់​ខាន់ស្លា, ពិធី​សែន​ក្រុងពាលី,ពិធី​ហែ​ផ្កា​ស្លា​ចូលរោងជ័យ ពិធី​បើក​របង​មាស របង​ដំរី ពិធី​សែនព្រេន​ជីដូន​ជីតា,ពិធី​គួច​ចំណងដៃ​តូច,ពិធី​ជុំ​ពាលា និង​ជាវ​ខាន់​ស្លា,ពិធី​សូត្រ​មន្ត​ចម្រើន​ព្រះបរិត្ត,ពិធី​បុកល័ក្ខ ធ្វើ​ធ្មេញ និង​កម្មវិធី​បន្តបន្ទាប់​ទៀត​នៅ​ថ្ងៃ​២៨ ស្អែក​នេះ៕