បើកទំព័រខែថ្មី សាំងឡើងថ្លៃ៥០រៀល ខណៈប្រេងម៉ាស៊ូតធ្លាក់ចុះ៥០រៀលក្នុងមួយលីត្រ

សង្គម​និង​សេដ្ឋកិច្ច

តម្លៃប្រេងសាំងចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ មានតម្លៃ ៤ ៤០០រៀល នៅក្នុងមួយលីត្រសម្រាប់សាំងធម្មតា និងប្រេងម៉ាស៊ូត មានតម្លៃ ៤ ១០០រៀលក្នុងមួយលីត្រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០១ ខែមេសានេះ បានឱ្យដឹងថា  ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈចាប់ពីថ្ងៃទី ០១ ដល់ ១០ ខែមេសា ឆ្នាំ ២០២៤ សម្រាប់សាំងធម្មតា នឹងត្រូវលក់តម្លៃ ៤ ៦៦២ រៀល ក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតតម្លៃ ៤ ៣៦២រៀលក្នុងមួយលីត្រ។ប៉ុន្តែ ដោយអនុវត្តតាមគោលការណ៍ដែលដាក់ចុះមកសម្តេចធិបតីហ៊ុន ម៉ាណែត ក្នុងគោលបំណងដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ទនៈនេះចំនួន៦,៥ សេនដុល្លារ ក្នុងមួយលីត្រ។

ដូចនេះ ថ្លៃលក់រាយប្រេងឥន្ធនៈចាប់ពីថ្ងៃទី ០១ ដល់ ១០ ខែមេសា សម្រាប់សាំងធម្មតា នឹងត្រូវលក់តម្លៃ ៤ ៤០០រៀល ក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតមានតម្លៃ ៤ ១០០រៀលក្នុងមួយលីត្រ។តម្លៃនេះបើប្រៀបធៀបកាលពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែមីនា ឃើញថា តម្លៃសាំងបានឡើងថ្លៃ៥០រៀល ក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតចុះថ្លៃ៥០រៀល នៅក្នុងមួយលីត្រ៕